(បន្ទាយមានជ័យ)៖ ស្ត្រីខ្មែរជាលក់ភេសជ្ជ: នៅក្នុងផ្សាររោងក្លឿ ប្រទេសថៃម្នាក់ ត្រូវបានជនមិនស្គាល់មុខ២នាក់ ពាក់មួកនិងបិទមុខ ដូចនិនចារចាប់ចូលរថយន្ត ដោយមិនដឹងពីមូលហេតុ ហេតុការណ៍ធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ចំណុចផ្លូវស៊យសាលាដែង ខាងក្រោយហាងមានយីហោ «អឹមអឹម» ក្នុងផ្សារោងក្លឿរប្រទេសថៃ។

បើតាមប្តីរបស់ស្ត្រីរងគ្រោះ ឈ្មោះ សាន់ វិទូ ភេទប្រុស អាយុ២៧ឆ្នាំបានប្រាប់ឲ្យដឹងថា ប្រពន្ធរបស់ខ្លូន ដែលត្រូវជនមិនស្គាល់ ចាប់យកទៅនោះឈ្មោះ ជ័យ សុភ័ណ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅក្រុងសិរីសោភ័ណមុខរបរលក់ដូរ នៅកន្លែងកើតហេតុនេះតែម្តង។

ប្តីរបស់ស្ត្រីរងគ្រោះបានបន្តទៀតថា នៅមុនកើតហេតុគឺ ប្រពន្ធខ្លួនបានមកកន្លែងលក់ដូរដូចសព្វដង លុះថ្ងៃកើតហេតុ គឺស្ត្រីរងគ្រោះបានមកដល់កន្លែងប្រហែលជា១០នាទី ក៏មានជនសង្សយ័ចំនួន២នាក់ខាងលើ បានបើករថយន្តមកឈប់រួចអង្គុយនិយាយលេង នៅកន្លែងកើតហេតុបានមួយសន្ទុះ ក្រោយមកជនមិនស្គាល់មុខ ខាងលើបានដើរទៅទិញទឹកសុទ្ធ១ដប ពីស្ត្រីរងគ្រោះកំពុងតែលក់ស្រាប់តែភ្លាមៗនោះ ជនមិនស្គាល់មុខទាំង២ខាងលើ បានចាប់ស្ត្រីជាអ្នកលក់ដាក់បញ្ចូល ក្នុងរថយន្តរួចបើក រថយន្តគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ជនសង្សយ័មានពាក់មួក និងបិទមុខដូចនិនចារ ប៉ុន្តែ៤-៥ថ្ងៃមុន គេបានឃើញជនសង្ស័យខាងលើឧស្សាហ៍ មកអង្គុយនិយាយលេងជាមួយស្រ្តីរងគ្រោះនេះណាស់។ ក្រោយពីកើតហេតុគេឃើញ មានសមត្ថកិច្ចថៃចុះមកត្រួតពិនិត្យ និងកំណត់មុខសញ្ញា តែយ៉ាងណាពុំទាន់ដឹងថា ជនសង្ស័យ២នាក់នោះជាជនជាតិថៃ ឬជនជាតិខ្មែរឡើយ។

សូមបញ្ជាក់ថា ករណីខាងលើនេះតាំងពីម្សិលមិញ ភ្នាក់ងារ Fesh News បានទូរស័ព្ទទាក់ទង និងសាកសួរព័ត៌មានបន្ថែម បែរជាខាងអគ្គកុងស៊ុលប្រចាំខេត្តស្រះកែវ ឆ្លើយអត់ដឹងទេ ចាំសួរគេសិន៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី