(ភ្នំពេញ)៖ «នៅក្នុងជាតិនេះ ទោះបីជាខ្ញុំស្លាប់ក៏ដោយ ក៏ខ្ញុំមិនភ្លេចក្រុមគ្រួសារមួយនេះ ដែលបានមើលងាយមើលថោកខ្ញុំ នឹងក្រុមគ្រួសាររបស់ខ្ញុំ ជាពិសេសកាលពីយប់ ថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៥ លោកប៉ែន ចំរ៉ុង និង លោកប៉ែន រស់ បានហៅខ្ញុំហែង (ហ្អែង) និងបានហក់មកវ៉ៃរូបខ្ញុំ! »។ ខាងលើនេះ ជាពាក្យពេចន៍ សរសេរឡើងក្នុងបណ្ដាញសង្គម Facebook ផ្ទាល់របស់លោក អ៉ិន សុភិន ដែលបានរំឭកពីភាពឈឺចាប់ កាលពីរូបលោកមានជម្លោះជាមួយ តារាសម្ដែង ប៉ែន ចំរ៉ុង និងគ្រួសារ ធ្វើឲ្យលោកចងចាំមិនភ្លេច រហូតដល់ថ្ងៃស្លាប់។

បើនិយាយរំឭកពីដើមហេតុនៃជម្លោះ រហូតបន្សល់ទុកនូវភាពឈឺចាប់ គ្មានថ្ងៃបំភ្លេចបានពីសំណាក់លោកអ៉ិន សុភិន ចាងហ្វាងផលិតកម្ម «មហាហង្ស» ជាមួយគ្រួសារតារាសម្ដែង ប៉ែន ចំរ៉ុង នៅពេលនោះ មានមហាជនជាច្រើន បានដឹងពីដំណើររឿង ហើយមានមួយចំនួន ក៏មិនបានដឹងពីរឿងនេះដែរ ។ គេនៅចាំបានថា មុននឹងផ្ទុះរឿងដ៏ចម្រូងចម្រាស់នេះ គឺដោយសារតែទំនាក់ទំនង របស់កូនស្រី លោកអ៉ិន សុភិន គឺកញ្ញា ភិន សុដាលីស ជាមួយនឹង លោក ប៉ែន ចំរ៉ុង រហូតឈានដល់ស្នេហាស៊ីជម្រៅ ដែលលោកបានចេញមុខ ហាមឃាត់ពួកគេ មិនឲ្យស្រឡាញ់គ្នា ។ ទីបំផុតកូនស្រីបណ្ដូលចិត្ត មិនបានយល់ស្របតាមឪពុក ដោយនាងបានរត់ចេញពីផ្ទះ និងបានចេញវីដេអូឃ្លីប អង្វរឪពុកឲ្យ សម្រេចតាមបំណងខ្លួន ។

យ៉ាងណាក្ដី នៅពេលនោះ ក្នុងនាមជាឪពុកបានទទួលពាក្យមាក់ងាយ មើលស្រាលយ៉ាងច្រើន ពីសំណាក់គ្រួសារលោក ប៉ែន ចំរ៉ុង ទោះសព្វថ្ងៃក្លាយទៅជាកូនប្រសារក្ដី ។ ជាពិសេសលោក អ៉ិន សុភិន បានប៉ះពាក្យសម្ដីគ្នាយ៉ាងតឹងសរសៃក ជាមួយលោក ប៉ែន រស់ បងប្រុស លោក ប៉ែន ចំរ៉ុង ធ្វើឲ្យលោកចង់ចាំមិនភ្លេច នូវពាក្យទ្រគោះបោះបោក ទាំងឡាយដែលខំខាំមាត់មិននិយាយ ព្រោះដើម្បីតែកូនស្រី រហូតមកដល់ពេលនេះ ។

បន្ទាប់ពីលោក អ៉ិនសុភិន សុខចិត្តព្រមចុះចាញ់អំណាចស្នេហ៍របស់កូនស្រី និងលោក ប៉ែន ចំរ៉ុង រហូតមកដល់ពេលនេះ ក៏គេសង្កេតឃើញថា រវាងលោក និងកូនប្រសារ ប៉ែន ចំរ៉ុង នៅតែគ្មានថ្ងៃត្រូវគ្នាឡើយ ពោលគឺនៅតែមើលមុខគ្នាមិនត្រង់ដដែល ហើយកំហឹងនេះហាក់នៅតែឆេះអួលងំ ក្នុងចិត្តរបស់លោក អ៉ិន សុភិន ជាប់ជានិច្ចមិនអាចបំភ្លេចបាន ទើបគេឃើញយូរៗម្ដង លោកតែងសរសេរបញ្ចេញសារ ជាសាធារណៈឡើង ដើម្បីបង្ហាញឲ្យមហាជនបានដឹង ពីវិបត្តិដ៏ធំមួយ ក្នុងជីវិតរបស់លោក៕

លោក អ៊ិន សុភិន និងគ្រួសារ

បងប្រុស ប៉ែន ចំរ៉ុង លោក ប៉ែន រស់

ឪពុកម្ដាយ តារាសម្ដែង ប៉ែន ចំរ៉ុង

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី