CamNews

Neymar គឺ មិនត្រូវការកិច្ចកុងត្រាថ្មីនោះទេ ជាមួយ ក្លឹប Barcelona

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធវ័យក្មេង នឹងមានសមត្ថភាពជាទីកោតសរសើររបស់ Barecelona នោះ បានបដិសេធ និង ត្រូវការកិច្ចកុងត្រាថ្មីពីក្លឹប​នោះទេ ។ នេះបើយោងតាមការអះអាងពីឪពុកកីឡាករដោយផ្ទាល់។

Neymar បានលេចធ្លាយដំណឹងពាក្យចរចារាម យ៉ាងកក្រើកកាលពីរដូវកាលផ្ទេរកីឡាករ ជាមួយក្លឹប Man United ដែលធ្វើឲ្យម្ចាស់ក្លឹប Barcelona មានការភិតភ័យ ខ្លាចបាត់បង់កីឡាករ ខ្សែប្រយុទ្ធដ៏មុតស្រួច​ ដោយ​មិនដឹងមូលហេតុ។ ស្របពេលជាមួយគ្នានោះផងដែរ កិច្ចកុងត្រារបស់ Neymar គឺត្រូវអស់សុពលភាពត្រឹមឆ្នាំ ២០១៨ ខាងមុខនេះ ហើយមិនត្រឹមតែប៉ុណ្ណោះក៏មានរឿងខ្លះ ស្ថិតក្នុងការសង្ស័យថា កីឡាករម្នាក់នេះកំពុងតែដាក់នុយស្ទួចយកត្រីធំ។ ស្របពេលជាមួយគ្នានេះផងដែរ ប្រធានខាងផ្នែកបច្ចេកទេស បានបង្ហើបផងដែរថា កិច្ចកុងត្រាថ្មីសម្រាប់​កីឡាករ​ គឺកំពុងតែស្ថិតក្នុងការតាមដាន ពីព្រោះ លោក Josep Maria Bartomeu ប្រធានក្លឹប Barcelona បានធ្លាប់ផ្ដល់យោបល់ថា Neymar គួរតែចូលនិវត្ដនៅក្នុងក្លឹប Barcelona។

ឪពុក Neymar ដែលជាជនមិនល្បីឈ្មោះ ហើយមានទឹកប្រាក់ ៤០ លានយូរ៉ូ ក្នុងហោបៅ កាលពីឆ្នាំ ២០១៣ ខណៈដែលក្លឹប Barcelona ទិញកូនគាត់មក បានថ្លែងថា " មនុស្សគ្រប់រូបអាចមានពេលសម្រាក រីឯ Nymar កំពុងតែនៅ​ Barcelona ។ ពួកយើងមិនត្រូវការកិច្ចកុងត្រាថ្មីនោះទេ ហើយក៏មិនចាំបាច់ឈាន​ទៅដល់កិច្ចព្រមព្រងនោះដែរ ព្រោះ Neymar បានលេងឲ្យក្លឹប Barcelona បីរដូវកាលកន្លងមកហើយ"។

Neymar ទើបតែរកគ្រាប់បាល់បាន ត្រឹមតែមួយគ្រាប់ ប៉ុណ្ណោះ ក្នុងកំលុងពេលប្រកួត បីដង នាពេលរដូវកាលទើបតែបើកទ្វារ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball