ថ្ងៃនេះ Microsoft បានបើកសន្និសីទស្ដីអំពីដៃគូជំនួញទូទាំងពិភពលោកប្រចាំឆ្នាំ 2015 (World
Partner Conference - WPC)។ ក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនបានឧទ្ទេសនាមផលិតផល
បច្ចេកវិទ្យាថ្មីៗជាច្រើន ក្នុងបំណងបង្កើតនូវិធីសាស្ដ្របង្កើនផលិតកម្ម បង្កើតSmartCloud ជា
ដើម សម្រាប់អ្នកប្រើប្រាស់។

នាយកប្រតិបត្តិ Satya Nadella របស់ Microsoft

សន្និសីទ WPC 2015 នេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១២ ដល់ ១៦ កក្កដា នៅទីក្នុងក្រុង
Orlando អាមេរិក និមានអ្នកចូលរួមចំនួនជាង 15.000 នាក់ ដែលជាដៃគូជំនួញ និងអ្នកកាសែត
មកពីជុំវិញពិភពលោក។

នៅលើវេទិកា CEO Satya Nadella របស់ Microsoft បន្តសង្កត់ធ្ងន់អំពីចក្ខុវិស័យ “mobile-first,
cloud-first"។ លោកថា បណ្ដាដៃគូជំនួញ គឺជាកម្លាំងដ៏ខ្លាំង ជួយឱ្យ Microsoft ទទួលបានជោគ
ជ័យ ហើយនេះក៏ជាជោគជ័យ របស់អតិថិជន Microsoft ផងដែរ។ Microsoft នឹងធ្វើគ្រប់យ៉ាង
ដើម្បីការផ្លាស់ប្ដូរទៅរកភាពវិជ្ជមាន និងលោតចូលក្នុងវិស័យផ្សេងៗ។

ប្រព័ន្ធ Cortana Analytics Suite

ក្នុងព្រឹត្តិការណ៍នេះដែរ ក្រុមហ៊ុន Microsoft ក៏បានបង្ហាញអំពីប្រព័ន្ធវិភាគសម្លេង Cortana
Analytics Suite ដែលមានមុខងារសំខាន់ៗជាច្រើនជួយដល់ក្រុមអ្នកជំនួញធំៗក្នុងការគ្រប់គ្រង
រក្សា ក៏ដូចជាវិភាគទិន្នន័យ។ល។

Phil Sorgen អគ្គនាយករងរបស់ Microsoft

ថែមពីនេះ Project GigJam ក៏ត្រូវបានឧទ្ទេសនាមផងដែរ។ Project GigJam គឺជាប្រព័ន្ធបច្ចេក
វិទ្យាមួយ ជួយតាមដានគម្រោង និងប្រមូលទិន្នន័យបានភ្លាមៗពីបណ្ដាញនានា។ល។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ microsoft