CamNews

កំពូលតារាហូលីវូដ រាំបូ «Rambo»​ បដិសេធ​​ចំពោះ​​សំណើ លោក ដូណាល់ ត្រាំ​ ដែលចង់​តែង​តាំង​ទៅជា ...

(វ៉ាស៊ីនតោន)៖ អតីតតារាសម្ដែងហូលីវូដក្នុងរឿង Rambo លោក Sylvester Stallone បានបដិសេធសំណើរបស់  លោក ដូណាល់ ត្រាំ ដែលចង់តែងតាំងរូបលោកជាប្រធានមូលនិធិជាតិសម្រាប់សិល្បៈ ហើយដែល ការប្រកែក  នេះបានធ្វើឱ្យអ្នកគាំទ្ររូបលោកមួយចំនួនខកចិត្តជាខ្លាំង។ នេះបើតាមសារព័ត៌មាន Daily Mail ដែលចុះផ្សាយ  បន្តដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។

យោងតាម Daily Mail អនាគតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងចង់តែងតំាងលោក  Sylvester ជាប្រធានមូលនិធិសម្រាប់សិល្បៈដែលជាទីភ្នាក់ងារឯករាជ្យមួយដើរតួនាទីស្មើ នឹងក្រសួងវប្បធម៌  ខណៈនៅសហរដ្ឋអាមេរិកមិនមានក្រសួងនេះឡើយ។ ប៉ុន្តែជារឿងគួរឱ្យសា្ដយសម្រាប់លោក ត្រំា និងអ្នក  គាំទ្ររបស់លោក Sylvester បន្ទាប់ពីលោកបដិសេធសំណើតែងតាំងនេះ។  លោក Sylvester មានអាយុ ៧០ឆ្នាំ  បានប្រាប់កាសែត New York Times ដូច្នេះថា «ខ្ញុំបានបដិសេធនឹងសំណើតែងតាំងនេះ បើទោះជាវាជា  រឿងមួយនឹកស្មានមិនដល់ក៏ដោយ»។

គួរបញ្ជាក់ថាមូលនិធិជាតិសម្រាប់សិល្បៈ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៥ ដោយអតីតប្រធានាធិបតីអាមេរិក លោក Lyndon Johnson ហើយបច្ចុប្បន្នទីភ្នាក់ងារមួយនេះ កំពុងស្ថិតនៅក្រោមការដឹកនាំរបស់លោកស្រី Jane Chu៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង