ស្នេហា ៖ គ្មានហេតុផលអីដែលអ្នកត្រូវចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកដើម្បីតបសារទៅកាន់មនុស្សម្នាក់ដែលធ្វើធ្លាប់ចាកចោលអ្នក ឬជាមនុស្សម្នាក់ដែលមកក្នុងជីវីតអ្នក ដើម្បីបំពេញតែការឈឺចាប់នោះទេ ។ នៅខាងក្រោមនេះគឺជារឿង ៥ យ៉ាងដែលអ្នកមិនគួរធ្វើ នៅពេលដែលសង្សារចាស់ ផ្ញើរសារមក ។

រូបតំណាង

១. កុំឆ្លើយតបភ្លាមៗពេក

ការឆ្លើយតបវិញបែបនេះ អាចឲ្យគេដឹងថា សម្រាប់អ្នកគេនៅតែជាមនុស្សម្នាក់ ដែលមានតំណែងសំខាន់ក្នុងចំនែកនៃបេះដូងរបស់អ្នកដដែល ដូច្នេះហើយសុំទប់ចិត្តខ្លួនឯងឲ្យជាប់ ពេលឃើញសាររបស់គេ ។

២. កុំបណ្តោយឲ្យចិត្តរបស់អ្នក ឈានទៅដល់ការសន្ទនា

អ្នកគួរតែគិតថា នៅពេលដែលគាត់ផ្ញើរសារមកអ្នកព្រោះតែគាត់ ធុញធប់ជាមួយនិងបញ្ហាគ្រួសារ ឬបញ្ហាអ្វីផ្សេងនៅក្នុងជីវីតគាត់ ដូច្នេះហើយទើបគាត់នឹកឃើញអ្នក ដើម្បីគ្រាន់តែយកអ្នកទៅបំបាត់ភាពអផ្សុក? ដូច្នេះហើយសូមកុំឈានដល់ការសន្ទនាឲ្យសោះ ព្រោះអាចធ្វើឲ្យអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនិងមនុស្សម្នាក់ ដែលធ្លាប់មកបំផ្លាញជីវីតរបស់អ្នក ។

៣. កុំបំភ្លេចហេតុផលថាយ៉ាងម៉េចទើបអ្នកទាំងពីរបានបែកគ្នា

ការបែកគ្នាសុទ្ធតែមានហេតុផល ដូច្នេះសុំកុំបំភ្លេចវា នៅពេលដែលអ្នកកំពុងតែមានការសន្ទនាដ៏ល្អមួយជាមួយនិងអតីតមិត្តប្រុសរបស់អ្នក ព្រោះអ្នកអាចនឹងរងនូវការឈឺចាប់ដដែល ។

៤. ធ្វើធម្មតា និងកុំបង្ហាញអារម្មណ៍ត្រូវការគាត់ពេក

ប្រសិនបើគាត់ព្យាយាមចង់សន្ទនាជាមួយអ្នក ពេលនោះហើយអ្នកត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឯងថា គាត់គឺជាអ្នកណា ប្រសិនបើគាត់ព្យាយាមចង់បង្ករឿងជាមួយអ្នក រឹតតែជាហេតុផលដែលអ្នកមិនគួរបន្តសន្ទនាជាមួយគាត់ទៀតទេ ។

៥. កុំធ្វើឲ្យវត្តមានរបស់គាត់ ជះឥទ្ធិពលដល់អ្នកឲ្យសោះ

កុំបណ្តោយឲ្យការគិតប៉ះពាល់ដល់អារម្មណ៍និងផ្លូវចិត្តរបស់អ្នកព្រោះគាត់ ជាពិសេសគឺនៅពេលដែលគាត់ផ្ញើរសារ ឬឆាតមករកអ្នក ដូចជានិយាយថា “hi.” ។ សុំរៀបចំចិត្តឲ្យស្រួលបួល និងធ្វើឲ្យប្រាកដថា សង្សារចាស់គឺគ្រាន់តែមនុស្សម្នាក់ដែលមកបន្ថែមការឈឺចាប់ឲ្យអ្នកប៉ុណ្ណោះ បើមិនដូច្នេះទេ គាត់ក៏ប្រហែលជាមិនចាកចេញពីអ្នកតាំងពីដំបូងមកម្ល៉េះ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ youqueen