CamNews

អាមេរិក ព្រមាន បើពុំចាំបាច់ "ហាមដើរលេង ភាគខាងត្បូង ហ្វីលីពីន" ព្រោះមានការចាប់ជម្រិតខ្លាំងណាស់

ព័ត៌មានអន្តរជាតិ ៖​ សហរដ្ឋអាមេរិក បានចេញសេចក្តីព្រមាន ពាក់ព័ន្ធនឹងការធ្វើដំណើរទៅកាន់ ភាគខាងត្បូង ប្រទេស ហ្វីលីពីន ថាអាចនឹងប្រឈមនឹងហានិភ័យចាប់ជម្រិតខ្ពស់ បន្ទាប់ពីទីនោះ ផ្ទាល់មានការចាប់ជម្រិតមនុស្សជាបន្តបន្ទាប់ ខណៈជនរងគ្រោះចាប់ជម្រិតមួយចំនួន ត្រូវបានចាប់ ចេញពីនាវារបស់ពួកគេ។

ការប្រឹក្សាយោបល់ ពីក្រសួងរដ្ឋសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ ឲ្យដឹងថាខ្លូនបាន ស្នើដល់ពលរដ្ឋបើពុំមានការចាំបាច់នោះទេ ចូរកុំធ្វើដំណើរកំសាន្តណាមួយ ទៅកាន់ តំបន់ Sulu ឬ ក៏ទៅកាន់កោះភាគខាងលិច Palawan និងតំបន់ភាគខាងត្បូង ប្រទេស Mindanao ជាដើម ពីព្រោះ ថាមានហានិភ័យខ្ពស់ នៃការចាប់ជម្រិតភ្ញៀវទេសចរ បរទេស ដោយធ្វើការចាប់ជម្រិត នៅលើផ្ទៃ សមុទ្រ មិនថាទូកតូច ឬទូកធំនោះទេ​ ដែលជាការចាប់ជម្រិត ពីក្រុមបះបោរ ភារវកម្ម ។

សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា Sulu គឺជាតំបន់ ដែលពោរពេញទៅដោយក្រុម Abu Sayyaf គឺជាសកម្មជនក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ដែលមានភាពល្បីល្បាញជាខ្លាំង ក្នុងការចាប់ជម្រិត ការ វាយប្រហារ បំផ្ទុះគ្រាប់បែក ក៏ដូចជា ការវាយប្រហារសម្លាប់កាត់ក្បាលជាដើម។ គួរបញ្ជាក់ថា ក្រុម នេះបានចាប់ជម្រិតជនបរទេស ៨នាក់ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ខណៈមួយចំនួននៃក្រុម ភ្ញៀវទេសចរទាំង ៨នាក់នោះ មកពីប្រទេសម៉ាឡេស៊ី ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមនេះ​នៅបន្តឃុំ ឃាំងជនបរទេសមកពីលោកខាងលិច ៤នាក់នៅឡើយ បន្ទាប់ដោះលែងចំណាប់ខ្មាំង មួយចំនួន ក្រោយពីទទួលបានប្រាក់រំលោះយ៉ាងច្រើនលើសលប់ ។

រយៈពេល ១ខែចុងក្រោយនេះ នាវាដឹកទំនិញ ឥណ្ឌូនេស៊ី ១៤គ្រឿង និងនាវាដឹកទំនិញ ម៉ាឡេស៊ី ៤គ្រឿងផ្សេងទៀត ត្រូវបានក្រុមមួយនេះ លួចយកនៅតំបន់ផ្ទៃសមុទ្រ។ រដ្ឋមន្រ្តីការបរទេស មក ពី ៣ ប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង ហ្វីលីពីន គ្រោងនឹងជួបប្រជុំគ្នា នៅថ្ងៃទី ៣ ឧសភា ខាងមុខ នេះនាទីក្រុង Jakarta ដើម្បីធ្វើការពិភាក្សាទៅលើសំណើ ពីឥណ្ឌូនេស៊ី សម្រាប់ប្រតិបត្តិការរួមគ្នា ប្រឆាំងទៅនឹងការចាប់ជម្រិតលើដែនទឹក កាលពីពេលថ្មីឺ នេះបើយោងតាមការគូសបញ្ជាក់ដោយ ផ្ទាល់ ពីសំណាក់ រដ្ឋមន្រ្តីសន្តិសុខ ឥណ្ឌូនេស៊ី Luhut Panjaitan នៅថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA