ភ្នំពេញ ៖ ក្រោយពីបានលេចលឺដំណឹងថា តារាសម្តែងស្រីដែលកំពុងងើបមុខមកក្នុងសិល្បៈសារជាថ្មីម្តងទៀត កញ្ញា គៀត សុណ្ណាឡាង បានទៅពិនិត្យសុខភាពនៅឯប្រទេសវៀតណាម ពេលនេះស្រាប់តែ នាងប្រកាសថា នឹងឈប់សម្រាកការថតរឿងមួយរយៈពេលសិន ។

មួយរយៈចុងក្រោយនេះតួស្រីក្នុងរឿង "មន្តស្នេហ៍ក្រមុំបាយឆា" ត្រូវបានផលិតកម្មក្នុងស្រុកជាច្រើនទាក់ទងឲ្យថតខ្សែភាពយន្ត តែត្រូវបាននាងបដិសេធមិនទទួលថត ក្រោមហេតុផលចង់ថែទាំសុខភាពឲ្យបានល្អប្រសើរសិន ព្រោះគ្រូពេទ្យនៅវៀតណាមបានឆ្លើយថា ថានាងខ្វះជាតិស្ករ ទើបធ្វើឲ្យខ្សោយ និងគ្មានកម្លាំងកំហែង ៕

ដោយ ៖ គន្ធា