អន្តរជាតិ ៖ បុរសម្នាក់ត្រូវបានរកអោយឃើញថា បានរងរបួសជាទម្ងន់ តែសំណាងល្អមិន
ស្លាប់បាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីអាគារជាន់ទី៨ ខណៈពេលដែលគាត់ព្យាយាមចុះមកក្រោម
តាមរយៈបង្អួចដោយប្រើតំណស្រោមពូក សំរូតចុះមកក្រោម ក្រោយពីភរិយារបស់ខ្លួនបង្ខាំង
គាត់ទុកនៅក្នុងបន្ទប់គេង នេះបើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយ
ទំព័រសារព័ត៌មានបរទេស Happening កាលពីវេលាល្ងាចម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុគ្រោះថ្នាក់លើកនេះ បានកើតឡើងនៅក្នុងក្រុង Tallinn ប្រ
ទេសអេស្តូនៀរ កាលពីពេលកន្លងទៅនេះ។លើសពីនេះទៅទៀត បើតាមប្រភពដដែលបាន
បញ្ជាក់ អោយដឹងថា បុរសដែលជាជនរងគ្រោះរូបនោះ ពិតជាសំណាងហួសពីការស្មាន
ខណៈពេលដែលធ្លាក់ចុះពីជាន់ទី៨ មិនស្លាប់គ្រាន់តែរបួសជាទម្ងន់ ក៏ព្រោះតែធ្លាក់ចំពីលើ
គំនរព្រិល ស្របពេលដែលខ្លួនទទូចចេញពីបន្ទប់ទៅជួបមិត្តភក្តិ ខណៈពេលប្រពន្ធរបស់ខ្លួន
បង្ខាំងទុកនៅក្នុងបន្ទប់។

ដោយឡែក មកទល់នឹងពេលនេះបុរសដែលជាជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរ
ពេទ្យ ស្របពេលដែលករណីខាងលើនេះ ត្រូវបានថតជាប់ និងរាយការណ៍ដោយសាក្សីម្នាក់
ដែលបានឃើញផ្ទាល់នឹងភ្នែក គឺលោកស្រី Yekaterina Horoshko វ័យ ៣៥ ឆ្នាំ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Happening