យានយន្ដ៖ បើនិយាយឈ្មោះ Toyota Prius ប្រិយមិត្ដប្រាកដជាស្គាល់ច្បាស់ចែសដូចថ្ងៃអ៊ីចឹង ថាជាម៉ូដែលរថយន្ដ កូនកាត់ ប្រើថាមពលកម្លាំងម៉ាស៊ីន ហាយប្រ៊ីត ហើយកំពុងតែស្ថិតក្នុងការពេញនិយម យ៉ាងខ្លាំងគគ្រឹកគគ្រេង ក្នុងសង្គមខ្មែរបច្ចុប្បន្ន។ ដោយហេតុតែមានការគាំទ្រយ៉ាងខ្លាំងដូច្នេះហើយ ក្រុមហ៊ុន Toyota របស់ប្រទេសជប៉ុន ក៏បានកាន់តែវិវត្ដ ច្នៃប្រឌិត រិះរកចំនុចសំខាន់ ប្លែកៗ ដើម្បីបំពាក់បំប៉នរថយន្ដ ឲ្យកាន់ទំនើប យ៉ាងណាមិញដូចជា ស៊េរីថ្មីសម្រាប់ឆ្នាំ ២០១៦ នេះតែម្ដង។

យោងតាមការបង្ហាញរបស់គេទំព័រពាណិជ្ជកម្មមួយ បានចុះផ្សាយឲ្យដឹងថា ម៉ូដែល Toyota Prius ស៊េរីឆ្នាំ ២០១៦ នេះ ត្រូវបានធ្វើការកែប្រែ ទម្រង់រូបរាងស្ទើរតែទាំងស្រុងជាមួយនឹងភាពរលើបរលោង និងការច្នៃម៉ូតរបស់រថយន្ដ កាន់តែមានភាព ទាក់ទាញ ប្រើម៉ូតកាត់ដូចប្រភេទ ម៉ូតរថយន្ដល្បីៗ លើពិភពលោក។ មិនត្រឹមតែការរចនាម៉ូត តែប៉ុណ្ណោះទេ បើសូម្បីតែបរិក្ខាបំពាក់ប្រព័ន្ធគ្រប់គ្រងរបស់រថយន្ដក៏មាន ការកែរច្នៃទាំងស្រុងដែរ បូករួមទាំងគុណភាព កាន់តែផ្ដល់ឲ្យនូវភាពជឿជាក់ ។

សម្រាប់សមាសភាពកម្លាំងម៉ាស៊ីន គេហទំព័រ មិនបានបង្ហាញនោះទេ ហើយតម្លៃ នឹងការចររាចរណ៍លើទីផ្សារ ក៏មិនទាន់មានការអះអាងទាំងស្រុងដែរ ។ ប៉ុន្ដែមិនជាថ្វីទេ ប្រិយមិត្ដអាចទស្សនារូបភាព រថយន្ដទំនើបនេះ ជាមួយនឹងការប្រៀបធៀបគ្នារវាង ស៊េរីចាស់ នឹងស៊េរីថ្មី តើខុសប្លែកគ្នាយ៉ាងណាទៅ ? តោះទស្សនាទាំងអស់គ្នា៖

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops