យុវជន Ben មកទស្សនាទេសចរណ៍ នៅទីក្រុងភ្នំពេញ។ គាត់និងមិត្តភ័ក្តរបស់គាត់ រស់
នៅតាមរបៀបភ្ញៀវទេសចរ គឺមានន័យថា ពេលព្រឹកគេងរហូត ដល់ពេលយប់ទៅលេង
កំសាន្តនៅក្លិបក្នុងទីក្រុង។ ថ្ងៃមួយគាត់បានជួបនឹង ស្ត្រីក្មេងម្នាក់ឈ្មោះ Sreykeo ក្នុង
បានីយដ្ឋាន ហើយស្គាល់គ្នាបានមួយភ្លេតពីរនាក់នេះក៏បានរួមដំណេកជាមួយគ្នា។
ប៉ុន្តែនៅពេលដែល Ben ត្រឡប់ទៅអាឡឺម៉ងវិញហើយ Sreykeo ក៏បានប្រាប់ឲ្យ Ben
ដឹងថានាងមាន HIV។ អ្វីៗទាំងអស់ស្រាប់តែប្តូរ Benត្រូវសម្រេចចិត្ត។ គាត់បានត្រលប់
មកកម្ពុជាវិញ។ តាំងពីនេះរឿងស្នេហាររវាងបុរសអាឡឺម៉ង និងស្រ្តីកម្ពុជាចាប់ផ្តើម។
Same same but different គឺភាពយន្តដែលផ្អែកទៅលើរឿងពិតរបស់ អ្នកកាសែត Benjamin Pr�fer។
ចំណុចពិសេសគឺ អ្នកដើរតួឯក Sreykeo ជាមួយនឹង David Kross (ដើរតួរ Ben
យ៉ាងល្បីក្នុងរឿង The Reader) ការពិតមិនមែនជាស្រ្តីជនជាតិខ្មែរឡើយ ដែល
ជាអ្នកដើរតួជនជាតិថៃឈ្មោះ Apinya Sakuljaroensuk។
Apinya កើតថ្ងៃ ទី 27 ខែឧសភាឆ្នាំ 1990 ជាយុវនារីសំដែងតួដ៏ល្បីល្បសញនៅប្រទេសថៃ
ដែលបានចូលរួមសំដែងក្នុងភាពយន្តល្បីៗដូចជា "4bia" (2008), "Friendship" (2008)
"Ploy" (2007) និង "Same same but different" (2010)។
រូបភាពអ្នកដើរតួក្នុងរឿង "same same but different" ក្នុងថ្ងៃបញ្ចាំងលើកដំបូងឆ្នាំ 2010
(ដោយ៖ មិនា)