CamNews

សុខ មុន្នីពិសី មានចេតនា បង្ហាញគូស្នេហ៍ថ្មី ឲ្យមហាជនដឹង

ភ្នំពេញ៖ «Nham bay at Stung Treng with my love» នេះជាសារខ្លី តែអាចមានអត្ថន័យវែង ចំពោះជម្រៅ ស្នេហា របស់តារាសម្តែងកញ្ញា សុខ មុន្នីពិសី ដែលនាង បានសរសេរបង្ហោះ នៅក្នុងបណ្ដាញសមង្គម Facebook ហាក់ក្នុងចេតនាមួយ ចង់បង្ហាញឲ្យមហាជន និងអ្នកគាំទ្រ ដឹងថា នាងកំពុងតែមានស្នេហា ជាមួយបុរសម្នាក់នេះ (ដូចមានក្នុងរូបថត) ពេលអ្នកទាំងពីរ រួមដំណើរជាមួយ គ្នាទៅលេងនៅ ឯខេត្តស្ទឹងត្រែង។

ទស្សនិកជន នៅចាំបានថា មុននេះ តារាសម្ដែង សុខ មុន្នីពិសី ធ្លាប់បានប្រកាស ជាសាធារណៈថា សព្វថ្ងៃនេះខ្លួន របស់នាង នៅទំនេរពុំទាន់មានម្ចាស់ចិត្តនៅឡើយទេ ប៉ុន្តែផ្ទុយពីការប្រកាសនេះ មិនទាន់បានយូប៉ុន្មានផង ស្រាប់តែ ថ្មីៗនេះ គេឃើញកញ្ញា សុខ មុន្នីពិសី បញ្ចេញរូបថតបង្ហាញភាពស្និទ្ធស្នាលជាមួយបុរសរូបសង្ហា វ័យប្រហែលគ្នា ម្នាក់ នៅលើ បណ្តាសង្គមទំនាក់ទំនង ហ្វេសប៊ុករបស់នាងទៅវិញ ។

នៅលើបណ្តាញទំនាក់ទំនង ហ្វេសប៊ុករបស់តារាសម្តែង នាង សុខ មុន្នីពិសី ថ្មីៗនេះ ត្រូវបានគេប្រទះឃើញនាង បង្ហោះរូបថត ចំនួន១សន្លឹក ដែលថតជាមួយប្រុសវ័យក្មេង រូបសង្ហាមានពុកមាត់រ៉ុយៗម្នាក់ ។ តាមរយៈនៃការ បង្ហាញ រូបភាព ដែលមើលទៅហាក់ មានភាពស្និទ្ធស្នាលនេះ បានធ្វើឲ្យអ្នកនិយមលេង បណ្តាញសង្គមមួយនេះ មានភាព ភ្ញាក់ផ្អើល និងបញ្ចេញជាចម្ងល់ស្ទើរគ្រប់គ្នាថា តើបុរសម្នាក់នោះត្រូវជាគូស្នេហ៍ពិសី ឬយ៉ាងណា?

ជុំវិញការបញ្ចេញ រូបថត នៅលើបណ្តាញសង្គមហ្វេសប៊ុក ពីសំណាក់កញ្ញា សុខ មុន្នីពិសី នាពេលនេះបានធ្វើឱ្យមាន មតិខ្លះលើកឡើង និងដាក់ជាការសង្ស័យថា បុរសវ័យក្មេងម្នាក់នេះ អាចជាសង្សារបស់ ពិសី ក៏ថាបាន ព្រោះភាព ស្និទ្ធស្នាល រវាងពួកគេទាំងពីរនេះ មានអ្វីខុសប្លែកពីមិត្តភាពត្រឹម មិត្តភក្តិរាប់អានគ្នា។ មិនតែប៉ុណ្ណោះ គេក៏សង្កេត ឃើញ នាងសរសេរសារខ្លី ជាភាសាអង់គ្លេសថា« Nham bay at Stung Treng with my love» ។

កញ្ញា សុខ មុន្នីពិសី បន្ទាប់ពីលេចមុខលេចមាត់ ក្នុងអាជីពសិល្បៈនាអំឡុងពេលជាង១ឆ្នាំនេះមក ឃើញថា នាង ហាក់មានភាពខុសប្លែកច្រើងជាងមុន មិនថាជីវភាពរស់នៅផ្ទាល់ខ្លួន ឬមួយស្ទីល នៃការតុបតែងខ្លួននោះឡើយ គឺតារាស្រី រូបនេះ តែបញ្ចេញពីភាពហ៊ឺហា សិចស៊ីឡួឆាយជាប្រចាំ។ ខណៈដំណឹងស្នេហ៍ ក៏តែងលេចឮថា ម្តងមាន ទំនាក់ទំនង ជាមួយបុរសក្រៅស្រុក និងម្តងទៀតថា មានទំនាក់ទំនង ជាមួយបុរសអ្នកមាន ទ្រព្យស្តុកក្នុងស្រុក។
ដំណឹង ស្នេហ៍អាស្រូវ ពីជីវិតឯកជន របស់តារាសម្តែងរូបនេះ មិនត្រូវបានស្រាយបំភ្លឺច្បាស់លាស់ទេ ខណៈសាមីខ្លួន នាង មុន្នីពិសី តែងបដិសេធ ដោយពាក្យចុងមាត់ចុងកថា មិនមានស្នេហាថ្មី ហើយក៏មិនមានអ្នកណាជួយឧបត្ថម្ភ ឬទិញរបស់មានតម្លៃណាមួយ ដើម្បីផ្គាប់ចិត្តឡើយ។ ប៉ុន្តែមុននេះបន្តិច គេបានឃើញ សុខ មុន្នីពិសី រំលេចរូបថត មួយសន្លឹក បង្ហាញពីភាពស្និទ្ធស្នាល ផ្អែមល្ហែមជាមួយបុរសសង្ហាម្នាក់ នៅក្នុងហាងអាហារមួយកន្លែង ក្នុងខេត្ត ស្ទឹងត្រែង។

ទាក់ទិននឹង ការបង្ហោះរូបថតកៀកកើយ បង្ហាញពីភាពស្និទ្ធស្នាល ផ្អែមល្ហែមជាមួយបុរស រូបសង្ហាវ័យក្មេងម្នាក់នេះ កាលីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥នេះ គេហទំព័រ LookingTODAY មិនអាចទំនាក់ទំនង កញ្ញា សុខ មុន្នីពិសី ដើម្បីសុំការបញ្ជាក់ ពីអត្តសញ្ញាណបុរសម្នាក់នោះបាន នៅឡើយទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល