ភ្នំពេញ ៖ ជនសង្ស័យជាកម្មករ សំណង់ ចំនួន៦នាក់ ត្រូវបានកម្លាំង នគរបាលខណ្ឌ ពោធិ៍សែនជ័យ ចាប់ខ្លួនជា បន្ដបន្ទាប់នៅថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០១៥នេះ ក្នុងអំពើ ឃាតកម្មរំលោភ ហើយសម្លាប់ស្ដ្រីរកស៊ីផ្លូវ ភេទម្នាក់ រួចយកសពច្រកក្នុងអង្រឹងទៅ បោះចោល នៅខាងលិចវត្ដអង្គតាមិញ ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ក្រោយការស្រាវជ្រាវរយៈពេល៣ថ្ងៃ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ស្នងការ នគរបាល រាជធានីភ្នំពេញ និងស្នងការរង ទទួលផែនព្រហ្មទណ្ឌ រួចមកកម្លាំង នគរបាល របស់លោក បានឈានទៅ ដល់ការចាប់ខ្លួនជនសង្ស័យ ទាំងនេះ ជាបន្ដបន្ទាប់ ។

យោងតាម សេចក្ដីរាយការណ៍ ពីភ្នាក់ងារ ដើមអម្ពិល បានឱ្យដឹងថា មុនពេលមានអំពើ ឃាតកម្មខាងលើនេះ កើតឡើង ជនសង្ស័យ ម្នាក់ បានយកស្ដ្រីរងគ្រោះទៅដេក ដោយឱ្យ១០ដុល្លារ រួចហើយបានហៅ បក្ខពួកផ្សេងទៀត មករំលោភជាបន្ដបន្ទាប់ ប៉ុន្ដែមិនឱ្យលុយ ទើបស្ដ្រីរងគ្រោះ រករឿងបណ្ដាលឱ្យពួកគេ ព្រួតវាយសម្លាប់តែម្ដង ។

សូមបញ្ជាក់ថា ស្រ្តីម្នាក់អាយុជាង ៣០ឆ្នាំ ត្រូវបានឃាតក វាយសម្លាប់ ហើយយកសព ខ្ចប់ដោយអង្រឹង ទាំងអាក្រាតកាយ រួចយកទៅបោះចោល នៅក្នុងដីឡូត៏មួយកន្លែង ស្ថិតនៅខាងលិច វត្តអង្គតាមិញ ភូមិតាពាំងល្វា សង្កាត់កកាប ខណ្ឌពោធិសែនជ័យ បង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីព្រឹកព្រលឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល