CamNews

លោក Sam Allardyce លា​លែង​ពី​តំណែង​គ្រូ​បង្វឹក​​ក្រុម​​ជម្រើស​​ជាតិ​​អង់​គ្លេស

(ក្រុងឡុងដ៍)៖ លោក Sam Allardyce ដែលទើបដឹកនាំក្រុមជម្រើសជាតិអង់គ្លេស ប្រកួតផ្លូវការបាន១ប្រកួតប៉ុណ្ណោះ បានលាលែងចេញពីមុខតំណែងជាផ្លូវការហើយយប់មិញនេះ ដោយសារតែបានប្រព្រឹត្តខុសពីលក្ខខណ្ឌ FA នាពេល កន្លងមក។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា គ្រូបង្វឹកជនជាតិអង់គ្លេស វ័យ៦១ឆ្នាំ Allardyce បានព្រមព្រៀងចុះ ចេញពីតំណែងដោយចិត្តឯងហើយ បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិតោកំណាចអង់គ្លេសបានតែជាង ២ខែប៉ុណ្ណោះ ជំនួសកៅអីលោក Roy Hodgson ដែលបានលាឈប់ ក្រោយបញ្ចប់ព្រឹត្តិការណ៍ Euro 2016 នៅបារាំង។

ក្នុងសេចក្តីការណ៍មួយដែលចេញដោយសហព័ន្ធ FA នោះបានឲ្យដឹងថា «អតីតគ្រូបង្វឹកក្លឹប Sunderland ខាងលើ បានធ្វើខុសទៅនឹងតួនាទីរបស់ខ្លួន ក្នុងការយកតំណែងជាគ្រូបង្វឹកអង់គ្លេស ទៅចរចាកិច្ចសន្យាជាមួយក្រុមហ៊ុន Far East ដែលមានតម្លៃ ៤០០ ០០០ផោន និងចេះដឹងក្នុងការផ្តល់ដំបូន្មានអំពីការដោះដូរកីឡាករថែមទៀតផង»។

តំណែងរបស់លោក Sam Allardyce នឹងត្រូវជំនួសមកវិញដោយលោក Gareth Southgate ទម្រាំរកគ្រូថ្មីបាន។ ក្នុងការកាន់តំណែងជាគ្រូបង្វឹកធំក្រុមជម្រើសជាតិអង់គ្លេស លោក Sam Allardyce បានដឹកនាំប្រកួតឈ្នះក្រុមម្ចាស់ផ្ទះជម្រើសជាតិស្លូវ៉ាគី ១-០ នាចុងម៉ោងនៃវគ្គជម្រុះ World Cup 2018 ប្រចាំទ្វីបអឺរ៉ុប៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង