CamNews

ចប់បាត់, រុករក ៣ឆ្នាំហើយ អត់ឃើញ MH370 សម្រេចចិត្តឈប់រកហើយ

(ស៊ីដនី)៖ បីឆ្នាំកន្លងផុតទៅហើយ​ដែល​យន្ដហោះ MH370 នៃក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ ​បានបាត់​ខ្លួន​ដោយ​អាថ៌​កំបាំង ហើយមិនតែប៉ុណ្ណោះ​មកទល់ពេលបច្ចុប្បន្ន យន្ដហោះមួយ​នេះ​នៅតែមិនទាន់​ត្រូវបានរក​ឃើញ ដោយឡែកមូលហេតុនៃការបាត់ខ្លួន ​ក៏ពុំទាន់ត្រូវបាន​គេបញ្ជាក់ឱ្យ​បានច្បាស់នោះដែរ ខណៈក្រុម​អ្នកស្វែង​រក​មកពី​ប្រទេសចិន អូស្ត្រាលី និងម៉ាឡេស៊ី បានប្រកាស​នៅថ្ងៃ​អង្គារនេះ​ពីការ​ផ្អាក​ប្រតិបត្តិការ​ស្វែងរកនៅក្រោមបាតសមុទ្រ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។

យោងតាម​សេចក្ដី​ថ្លែងការណ៍​រួម​របស់ក្រុម​អ្នកស្វែងរក ចិន អូស្ត្រាលី និងម៉ាឡេស៊ី យន្ដហោះ MH370​ មិនត្រូវ​បានរក​ឃើញ​នៅ​ក្នុងបរិវេណ ១២០,០០០គីឡូម៉ែត្រ ក្រឡា​នោះទេ នៃតំបន់​ស្វែងរក​នៅឯភាគ​ខាងត្បូង​មហាសមុទ្រ​ឥណ្ឌា។ ម្យ៉ាងវិញទៀត​រហូតមកទល់ថ្ងៃនេះ ក៏គ្មានព័ត៌មានថ្មី​ណាមួយ​បញ្ជាក់ពី​ទីតាំង​ធ្លាក់ជាក់​លាក់​នោះដែរ ដូច្នេះទើបក្រុមអ្នកស្វែងរក សម្រេចចិត្តផ្អាកប្រតិបតិ្តការតាមរក MH370 នៅក្រោម​បាតសមុទ្រ។ ជុំវិញការផ្អាកនេះដែរ ក្រុមគ្រួសារសាច់ញាតិ ជនរង​គ្រោះបានសម្ដែង​ការមិន​ពេញចិត្ត​ជាខ្លាំង និងបានស្នើ​ឱ្យអាជ្ញា​នៃប្រទេស​ទាំងបី ចាប់ផ្ដើម​ប្រតិបត្តិការ​របស់ពួកគេ​ឡើងវិញ។

គួររំលឹកថា ​យន្ដហោះដឹកអ្នកដំណើរ MH370 និងក្រុមបុគ្គលិក​យន្ដហោះ​សរុប ២៣៩នាក់បាន​បាត់ខ្លួន​ដោយ​អាថ៌កំបាំង​កាលពី​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ក្នុងគោលដៅ​ហោះហើរ​ពីទីក្រុង​គូឡាឡាំពួរ ឆ្ពោះទៅកាន់​ទីក្រុងប៉េកាំងប្រទេស៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង