ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ជនរងគ្រោះ ៧នាក់ត្រូវបានបាញ់សម្លាប់ ខណៈម្នាក់ផ្សេងទៀត រងរបួស នៅពេលដែលក្បួនរថយន្ត រងនូវការលួចឆ្មក់ វាយប្រហារ នាព្រឹកមិញនេះ វេលាទាបភ្លឺ ពោល ប៉ុន្មានម៉ោងមុនប៉ុណ្ណោះ មុននឹងធ្វើការបោះឆ្នោតជាផ្លូវការ នៅក្នុងប្រទេស ហ្វីលីពីន ។

ក្រុមខ្មាន់កាំភ្លើងដែលពុំស្គាល់អត្តសញ្ញាណនោះ បានលួចឆ្មក់ វាយប្រហារ ដោយបាញ់រះ ទៅលើ ក្បួនរថយន្ត ដែលមានឡាន Jeep និងម៉ូតូ ២ គ្រឿង នាវេលាទាបភ្លឺ ទីក្រុង Rosario ភាគខាងត្បូង ទីក្រុង ម៉ានីល នេះបើយោងតាមប្រធានស៊ើបអង្កេត Jonathan del Rosario ។ គួររំឮកថា ចេតនា នៃការវាយប្រហារ ពុំទាន់បានដឹងជាក់ច្បាស់នៅឡើយទេ ។ លោក Jonathan del Rosario បន្តឲ្យ ដឹងថា ការវាយប្រហារលើកនេះ កើតឡើងនៅក្នុងខេត្ត Cavite ខណៈខេត្តនេះផ្ទាល់ត្រូវបានកំនត់ ជាការិយាល័យបោះឆ្នោតផ្លូវការ ក៏ដូចជា ត្រូវបានកំណត់ថាជាទីតាំងគួរឲ្យព្រួយបារម្ភ ចំពេល ដែលមានកំដៅនយោបាយក្នុងស្រុក ។

សេចក្តីរាយការណ៍ បន្តឲ្យដឹងថា ហោចណាស់ ជនរងគ្រោះ ១៥នាក់ត្រូវបានបាញ់ប្រហារ សម្លាប់ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ នៃវិបត្តិបោះឆ្នោតជាតិ ចាប់តាំងពីដើមឆ្នាំ ២០១៦នេះ ប៉ុន្តែនៅមានករណី អំពើហឹង្សាជាច្រើនផ្សេងទៀត ដែលជាប់ទាក់ទងទៅនឹងវិបត្តិ នយោបាយ "បោះឆ្នោតជាតិ" ។

ប្រជាជនហ្វីលីពីន រាប់លាននាក់ ត្រូវបានរំពឹងទុកថា នឹងចូលរួមបោះឆ្នោតផ្លូវការ ព្រឹកថ្ងៃច័ន្ទនេះ ដើម្បីជ្រើសរើសមេដឹកនាំថ្មី ចាប់តាំងពីថ្នាក់កំពូល ប្រធានាធិបតី ដល់ថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សា ទីក្រុង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA