ភ្នំពេញ៖ តាមប្រភពព័ត៌មានក្រៅផ្លូវការ ដែលជិតស្និទ្ធនឹងរាជរដ្ឋាភិបាលកម្ពុជា បានលួចបង្ហើបឲ្យដឹងថា បេក្ខជនដែលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៤នេះ មានវាសនាជាប់ទៅសិក្សា បន្តនៅសកលវិទ្យាល័យ មានប្រហែល តែ ៥ភាគរយប៉ុណ្ណោះ។

ប្រភពខាងលើបន្តថា ប្រហែលដោយសារ តែមានចំនួនតួលេខប្រឡងធ្លាក់រហូតទៅដល់ ៩០ភាគរយនោះ ទើបប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន រៀបចំការប្រឡងជាលើកទី២ ឡើងវិញ ដើម្បីផ្តល់ឱកាសឲ្យបេក្ខជនប្រឡង មានឱកាសជាថ្មី។

ប៉ុន្តែទោះបីជាយ៉ាងណា មានមតិមួយចំនួនបានលើកឡើងថា ទោះបីជាការប្រឡងឡើងវិញ ក៏មិនមានចំនួនជាប់ច្រើនដែរ គឺដូចគ្នាទៅនឹងការប្រឡងលើកទី១ដដែល ដោយសារគុណភាពនៃការអប់រំខ្សោយ។

ជុំវិញបញ្ហាខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទងសុំការបំភ្លឺ ពីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា លោក រស់ សាលីន បានទេ៕

- អាន ៖ សិស្សប្រឡងបាក់ឌុបឆ្នាំនេះ ធ្លាក់ជាង៩០ភាគរយ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល