(សេអ៊ូល)៖ ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ នៅថ្ងៃពុធនេះបានសម្រេចចិត្ត ធ្វើការរុះរើគណៈរដ្ឋមន្រ្តីដោយបានផ្លាស់ប្តូរនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ, និងរដ្ឋមន្រ្តីក្រសួងសន្តិសុខ និងសុវត្ថិភាពសាធារណៈ ខណៈរឿងអាស្រូវនយោបាយដែលពាក់ព័ន្ធនឹងមិត្តភក្តិ ដ៏ជិតស្និតរបស់លោកស្រី គ្មានឲ្យសញ្ញាថាធូរស្រាលនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៦។

ប្រភពពីមន្រ្តីក្នុងវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានឲ្យដឹងថា «ដើម្បីបំពេញតាមតម្រូវការចំពោះវិបត្តិនយោបាយ និងធ្វើឲ្យគណរដ្ឋមន្រ្តីមានអព្យាក្រឹតភាព លោកស្រី ផាក គឺនហេ បានសម្រេចចិត្តធ្វើការរុះរើគណរដ្ឋមន្រ្តីសាជាថ្មី»។

លោកស្រី ផាក គឺនហេ បានតែងតាំងលោក Kim Byong-joon ដែលជាសព្វថ្ងៃជាសាស្រ្តាចារ្យនៃស្ថាប័ន រដ្ឋបាលសាធារណៈនៅឯសកលវិទ្យាល័យ Kookmin នៃទីក្រុងសេអ៊ូល និងធ្លាប់ធ្វើជាទីប្រឹក្សានយោបាយ របស់អតីតប្រធានាធិបតីលោក Roh Mooh-hyun ធ្វើជានាយករដ្ឋមន្រ្តីថ្មីនៅក្នុងការរុះរើគណៈរដ្ឋមន្រ្តី ដើម្បីសំដៅបន្ធូរបន្ថយកំហឹង របស់ប្រជាពលរដ្ឋកូរ៉េខាងត្បូង ជុំវិញរឿងអាស្រូវនិងការចោទប្រកាន់ដែលថា មនុស្សជំនិតរបស់លោកស្រី ផាក បានប្រើប្រាស់ភាពស្និតស្នាលនឹងមេដឹកនាំប្រទេសដើម្បីជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងរបស់ជាតិ។ ជាមួយគ្នានេះដែរលោកស្រី ផាក ក៏បានតែងតាំងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីសន្តិសុខសុវត្ថិភាពសាធារណៈថ្មីផងដែរ។

គួរបញ្ជាក់ដែរថា រឿងអាស្រូវនយោបាយដ៏ខ្មៅងងឹតនេះ បានធ្វើឲ្យអាណត្តិប្រធានាធិបតីកូរ៉េខាងត្បូង របស់លោកស្រី ផាក គឺនហេន ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងស្ទើរតែមិនអាចស្រោចស្រង់បាន ហើយវាបាន បង្ខំឲ្យប្រជាជនកូរ៉េខាងត្បូងនៅទូទាំងប្រទេស ធ្វើការទាមទារចង់ឲ្យលោកស្រីចុះចេញពីតំណែងទៀតផង៕

-ផ្ទុះការតវ៉ា កក្រើកនៅ Seoul ទាមទាមទម្លាក់ ប្រធានាធិបតីស្រី ក្រោយធ្លាយរឿងអាស្រូវ

ប្រភព ៖ យុនហ៉ាប់/ស៊ីអិនអេ