អាឡឺម៉ង់៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា នៅឯប្រទេសអាឡឺម៉ង់ឯណ្ណោះវិញ គឺគេបានបង្ហាញទូកកំសាន្ដ ដ៏ធំបំផុត ដែលមិនធ្លាប់
មានពីមុនមក ក្នុងលោកនេះ។

ទូកកំសាន្ដនេះ គឺមានឈ្មោះថា Azzam ដែលជាទូកឯកជន របស់លោក Roman Abramovich
រស់នៅក្នុងទីក្រុង Bremen ប្រទេសអាឡឺម៉ង់។ ទូកនេះ ត្រូវបានគេបង្កើតដោយវិស្វករម្នាក់ គឺ
លោក Lurssen។ គួរបញ្ចាក់ផងដែរថា ទូកនេះ បានចំណាយរយៈពេល ៣ឆ្នាំ ក្នុងការកសាង
ហើយបានចំណាយថវិការអស់ដល់ទៅ ៤០០លានផោនឯណ្ណោះ។

ទូកនេះផងដែរ គឺមានទំហំប្រវែង ១៧៩.៨៣២ម៉ែត្រ និងដំណើរការដោយកម្លាំង ៩៤,០០០សេះ
។ ជាមួយគ្នានេះផងដែរ គេសង្ឈឹមថា វានឹងអាចរកប្រាក់ចំណូលបានយ៉ាងច្រើនសន្ទឹកសន្ទាប់
ពីការចូលមក នៃការដើរកំសាន្ដ របស់អ្នកមានៗ ក្នុងលោក៕

ដោយ៖ នារី
ប្រភព៖ dailymail