CamNews

រកឃើញសព នាងក្រមុំស្ទឹងសង្កែ ដែលជនសង្ស័យ ចាប់ខ្ទប់មាត់ប្រុងរំលោភ, នាងមិនព្រមវាយទម្លាក់ទឹក

បាត់ដំបង ៖ យោងតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មាន បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១២ វិច្ឆិកា ២០១៥ នេះ សាកសពនារីរងគ្រោះ ដែលបាត់ខ្លួន ដោយត្រូវជនសង្ស័យ ប៉ងរំលោភ រួចវាយទម្លាក់ទឹកស្ទឹងនោះ ត្រូវក្រុមគ្រួសារប្រទះឃើញ នៅចំណុចស្ទឹងសង្កែត្រើយខាងលិច ចម្ងាយពីកន្លែងកើតហេតុ ១គីឡូម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។

ការរកឃើញនេះ គឺបន្ទាប់ពីជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃដដែលនេះ និងស្តាប់ចម្លើយសារភាពរួចមក បានសន្និដ្ឋានថា នារីរងគ្រោះអាចស្លាប់ នៅក្នុងទឹកស្ទឹងសង្កែ ទើបកម្លាំងសមត្ថកិច្ចស្រុកសង្កែ រួមទាំងសាច់ញាតិនារីរង គ្រោះ បានចេញស្វែងរកសាកសពនាង ឆាំ ស្រីរ័ត្ន តាមដងស្ទឹងសង្កែ តាមមធ្យោបាយផ្សេងៗគ្នា និងបានប្រទះឃើញ សពរបស់នាង នៅចំណុច ខាងលើតែម្ដង ។

ក្រោយស្វែងរកឃើញសាកសព នាងឆាំ ស្រីរ័ត្ន ភ្លាមសមត្ថកិច្ចបានពិនិត្យ និងធ្វើកោសល្យវិច្ច័យ បានរកឃើញថា នាងពិតជាត្រូវស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ខណៈដែលជនសង្ស័យបានវាយទម្លាក់នាងក្នុងទឹកស្ទឹង ហើយនាងមិនចេះហែលទឹក ក៏ឈ្លក់ស្លាប់តែម្ដង។

សូមបញ្ជាក់ថា កម្លាំងនគរបាល ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែវិច្ឆិកា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប៉ុនប៉ងរំលោភ នារីម្នាក់ រួចវាយនាងទម្លាក់ទឹក កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីជនសង្ស័យ បានរត់គេចខ្លួនអស់ រយៈពេល១ថ្ងៃ។ ជនសង្ស័យមានឈ្មោះ ចាន់ កុសល ភេទប្រុស អាយុ២៣​ឆ្នាំ រស់នៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា នៅយប់កើតហេតុខ្លួនពិតជា បានយកសំណាញ់ទៅបង់ត្រីនៅដងស្ទឹងសង្កែមែន ហើយបានលបឡើង ទៅចាប់នារីវ័យក្មេងម្នាក់ឈ្មោះ ឆាំ ស្រីរ័ត្ន ហៅតេម៉ូ មុខរបរបណ្ដុះសណ្ដែក ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យ នេតយ៉ង់ ដើម្បីចាប់រំលោភ ។ ប៉ុន្តែដោយនាងបានស្រែកឆោឡោ ខ្លួនក៏បានទាញនាងទៅដល់មាត់ស្ទឹងសង្កែ តែដោយសារកំហឹង ព្រោះនាងបានចាក់ខ្លួន១កន្ត្រៃ ទើបខ្លួនវាយនាង ហើយអូសនាងទម្លាក់ចោលកណ្ដាលស្ទឹង រួចហែលទៅត្រើយម្ខាងបាត់។ ជនសង្ស័យបានសារភាពទៀតថា ក្រោយធ្វើសកម្មភាពរួច ខ្លួនក៏បានហែលមកវិញ ដើម្បីគេចខ្លួនទៅក្នុងចម្ការនៅក្រោយភូមិ  ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល