មានកត្ដាជាច្រើន ដែលអាចបណ្ដាលឱ្យកើតឡើងនូវជំងឺខ្វះឈាម ។ កត្ដាចម្បងៗ ដែលអាចនាំឱ្យកើតរោគខ្វះឈាមនេះរួមមានដូចជា បញ្ហាផ្លូវចិត្ដ ការប្រែប្រួលអរម៉ូន និងកង្វះអាហារូបត្ថម្ភ។ ដោយសារតែយើង ទទួលបានថាមពល និងអាហារូបត្ថម្ភសំខាន់ៗពីចំណីអាហារ ដូច្នេះអនុសាសន៍ស្ដីពីចំណីអាហារមួយចំនួន អាចជួយគ្រប់គ្រងចំពោះអាការៈនេះបាន។

បរិភោគអំបិលក្នុងបរិមាណសមល្មម៖ ញ៉ាំអំបិលច្រើនអាចនាំឱ្យកើតអាការៈមួយចំនួនដូចជា ការឡើងឈាមក្រហមជាអាទិ៍(arterial hypertension)។ ក៏ប៉ុន្ដែ ប្រសិនបើអ្នកទទួលទានវាក្នុងកម្រិតតិច ឬសមល្មម វាអាចជួយព្យាបាលជំងឺខ្វះឈាមតាមដំណាក់កាល។

អំបិល មានប្រសិទ្ធភាពវិជ្ជមាន ជាពិសេសបើអ្នកទទួលទានវា នៅពេលព្រឹក។ ហេតុដូច្នេះ ដើម្បីបង្ការរោគខ្វះឈាម អ្នកគួរពិសានំប័ុងលាបប័រមួយចំណិត ជាមួយនឹងអំបិល ឬនំប៊ីស្គីរសជាតិប្រៃ។

ញ៉ាំទឹកឱ្យបានច្រើនជាងមុន៖ ការទទួលទានទឹកបានគ្រប់គ្រាន់ គឺជាវិធីដ៏សាមញ្ញដើម្បីគ្រប់គ្រងសម្ពាធឈាម។ ដូច្នេះវាជារឿងសំខាន់ ក្នុងការញ៉ាំទឹកឱ្យបានចន្លោះពី ២ ទៅ ៣លីត្រ(យ៉ាងតិច ៦-៨ កែវ) ក្នុងមួយថ្ងៃ ដើម្បីព្យាបាលរោគខ្វះឈាម។

មិនត្រូវផឹកគ្រឿងស្រវឹង៖ ការផឹកគ្រឿងស្រវឹងច្រើន ពិតជាមិនល្អឡើយសម្រាប់ចរន្ដឈាមរត់របស់អ្នក។ បើទោះបីជាពេលខ្លះ វាមើលទៅហាក់ដូចជាមិនបង្កគ្រោះថ្នាក់ក៏ដោយ ប៉ុន្ដែជាតិពុលនៅក្នុងគ្រឿងស្រវឹង បង្កគ្រោះថ្នាក់ដល់សរសៃឈាមក្រហម ព្រមទាំងប៉ះពាល់ដល់សមត្ថភាពរាងកាយ ក្នុងការគ្រប់គ្រងសម្ពាធឈាម។

ញ៉ាំអាហារតិច៖ រឿងសំខាន់បំផុតមួយ ដែលគួរយកមកពិចារណា ដើម្បីព្យាបាលជំងឺខ្វះឈាម គឺបរិមាណអាហារ ដែលអ្នកទទួលទានពេញមួយថ្ងៃ។ បើជាទោះជាអ្នកទម្លាប់ទទួលទានអាហារច្រើន ៣ ដងក្នុងមួយថ្ងៃក្ដី ប៉ុន្ដែយកល្អ អ្នកគួរតែទទួលទានអាហារតិច ៥ ឬ៦ដងជំនួសវិញ។

ទម្លាប់បែបនេះ នឹងជួយឱ្យអ្នកអាចរក្សាបាននូវរំហូរថាមពលរាងកាយជាប់រហូតពេញមួយថ្ងៃ ដែលជាចំណុចសំខាន់ដើម្បីបញ្ចៀសការធ្លាក់ចុះការផ្គត់ផ្គង់អុកស៊ីសែនទៅឱ្យកោសិកា ព្រមទាំងកាត់បន្ថយអាការៈដទៃទៀតដូចជា សន្លប់ ភាពទន់ល្ហិតល្ហៃ ឬពិបាកផ្ចង់អារម្មណ៍។

ញ៉ាំជាតិកាហ្វេអ៊ីន៖ ការញ៉ាំជាតិកាហ្វេអ៊ីនតិច អាចជួយគ្រប់គ្រងអាការៈរោគខ្វះឈាម បានចន្លោះៗ។ សារធាតុភ្ញោចនេះ ជួយបង្កើនចង្វាក់បេះដូង និងជួយសម្រួលដល់ចរន្ដឈាមរត់ឱ្យដំណើរការបានស្រួល ដែលជួយឱ្យសម្ពាធឈាម មានតុល្យភាព។

ប៉ុន្ដែត្រូវប្រុងប្រយ័ត្ន កុំទទួលទានជាតិកាហ្វេអ៊ីនច្រើនឡើយ។ បើទោះជាតែ កាហ្វេ និងសូកូឡា មានប្រសិទ្ធភាពវិជ្ជមានក្ដី ប៉ុន្ដែការទទួលទានវាច្រើនពេក អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពសរសៃឈាមបេះដូងរបស់អ្នក។

ញ៉ាំពពួកអាហារ ដែលអាចគ្រប់គ្រងសម្ពាធឈាម៖ ការរក្សាទម្ងាប់ទទួលទានចំណីអាហារមានតុល្យភាព ដែលអាចគ្រប់គ្រងជាតិកាល់ឡូរីបាន គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីធានាឱ្យបានថា សរសៃឈាមក្រហម និងសរសៃឈាមបេះដូង មានសុខភាពល្អ។ ក៏ប៉ុន្ដែ នៅពេលនិយាយដល់ការព្យាបាលជំងឺខ្វះឈាមវិញ មានអាហារ ជាក់លាក់មួយចំនួន ដែលពិតជាអាចជួយគ្រប់គ្រងអាការៈនេះបាន៖ ស្ករសូកូឡាខ្មៅ ប្រូមា(Cheese) គ្រាប់ផ្លែឈើ ទឹកដូង ប្រភេទផ្លែឈើជូរ ស៊ុត សាច់សត្វ និងត្រី ដែលផ្ទុកជាតិខ្លាញ់តិច លម្អងឃ្មុំ និងប្រភេទអាហារប្រូបាយអូទិក(យ៉ាអួរ។ល។ និងស្ពីរូលីណា(Spirulina) ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth