មន្ដ្រីផ្នែកគម្រោងការគ្រួសារម្នាក់ នៅភាគខាងត្បូងនៃប្រទេសចិន ត្រូវបានគេរកឃើញបាន
មានជាប់ទាក់ទឹននឹងសកម្មភាពជួញដូរកុមារ ដោយក្រុមនគរបាលបាន សង្ស័យថា អ្នកស្រី
បានផ្ដល់ការគាំទ្រ និងជួយដល់សកម្មភាពជួញដូរក្មេងចំនួន៤នាក់។

ទំព័រ China Youth Daily បានរាយការណ៍ថា មន្ដ្រីម្នាក់ដែលត្រូវបានរកឃើញ ថាមានជាប់ទាក់
ទឹននឹងការជួញដូរកុមារនោះ គឺអ្នកស្រី Wang Yiping ប្រធានផ្នែកនៃគម្រោងពន្យាកំណើតរបស់
ស្រុក Anxi ខេត្រ Fujian និងជាម្ដាយដែលមានកូន ៤នាក់។

កុមារដែលត្រូវបានជួយសង្គោះ កាលពីឆ្នាំ ២០០៦

បន្ទាប់ពីនគរបាលរកឃើញកំហុស ស្ដ្រីដែលជាប្រធានផ្នែកគម្រោងពន្យាកំណើតរូបនេះ ក៏បាន
សារភាពថា កាលពីពេលថ្មីៗនេះ ខ្លួនបានលក់ក្មេងប្រុសម្នាក់ទៅឱ្យស្ដ្រីម្នាក់នៅ Fujian ក្នុងតម្លៃ
៥២,០០០ Yuan (៨,៣០០ដុល្លារ)។ ប្រភពព័ត៌មានបន្ដថា ស្ដ្រីជាជនល្មើសនេះ ក៏បាននិយាយថា
ក្មេងប្រុសដែលខ្លួនបានលក់នោះ គឺកាលពីមុនគាត់បានទិញពីអ្នកជួញដូរកុមារម្នាក់ ក្នុងតម្លៃ
៥០,០០០ Yuan ។

ខណៈពេលកំពុងស្រាវជ្រាវ នគរបាលបានរកឃើញស្ដ្រីដែលបានទិញក្មេងប្រុសពីអ្នកស្រី Wang
Yiping ។ ប៉ុន្ដែ ស្ដ្រីម្នាក់នោះប្រាប់ថា គាត់បានលក់ក្មេងនោះទៅឱ្យ ប្ដីប្រពន្ធមួយគូ នៅស្រុក Anxi
ក្នុងតម្លៃ ៦០,០០០ Yuan ។

ពេលនោះ នគរបាលក៏ស្រាវជ្រាវរកឃើញ ប្ដីប្រពន្ធរូបនោះ ប៉ុន្ដែ ពួកគេបានលក់កុមាររងគ្រោះ
នោះទៅឱ្យស្ដ្រីម្នាក់ទៀត ដែលមានឈ្មោះថា Zhang ដោយតម្លៃ ៦២,៨០០ Yuan ។

ចំណែកអ្នកស្រី Zhang និយាយថា មូលហេតុដែលខ្លួនទិញក្មេងប្រុសនេះ គឺដោយសារចង់បាន
កូនប្រុសម្នាក់ទៀត ព្រោះកូនប្រុសដែលមានអាយុ ១៩ឆ្នាំរបស់គាត់មានជម្ងឺប្រចាំកាយ។

នគរបាលបានឱ្យដឹងថា ក្មេងប្រុសខាងលើត្រូវបានគេចាប់នៅក្នុងខេត្រ Yunnan កាលពីខែធ្នូ
ឆ្នាំទៅ។ បច្ចុប្បន្ន មិនទាន់ដឹងថា ក្មេងនេះបានវិលទៅជួបពុកម្ដាយគេហើយ ឬនៅទេ។

គួរំលឹកថា ស្ថានភាពជួញដូរកុមារនៅប្រទេសចិន បានកើនឡើងច្រើន បើទោះជាមានការខិត
ខំទប់ស្កាត់ពីរដ្ឋាភិបាលយ៉ាងណាក៏ដោយ។

ដោយ ៖ សីហា
ប្រភព ៖ DT