CamNews

ការីបីសាសន៍សាច់គោចំឡក និងកន្សោមពងមាន់ បើបានសាកប្រាកដជាឆ្ងាញ់!!

គ្រឿងផ្សំ៖

·   កន្សោម​ពងមាន់

·   សាច់គោ​ចំឡក

·   ដូងទុំ​កោស

·   អំបិល ស្ករស កាពិ ម្សៅការី

·   ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹម​ក្រហម ម្ទេសក្រៀម

·   សណ្ដែកដី និង​ជីរវ៉ាន់ស៊ុយ​។

វិធីធ្វើ៖

1.  លាយ​គ្រឿងផ្សំ កាពិ ម្សៅការី ស្លឹក​ក្រូចសើច គល់​ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស​ ខ្ទឹម​ក្រហម ម្ទេស​ក្រៀម និង​កាពិ​ទាំងអស់​ចូល​គ្នា​បុក​ក្នុង​ត្បាល់ ឬក៏​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​រួច​សឹម​បន្ថែម​សណ្ដែកដី​។ ទុក​គ្រឿង​ដែល​បុក ឬ​ក្រឡុក​ឲ្យ​ម៉ដ្ឋ​នេះ​មួយ​អន្លើ​សិន។

2.  បន្ទាប់មក ត្រូវ​ពូត​ដូង​កោស​យក​ខ្ទិះ ហើយ​ទុក​ទឹក​ខ្ទិះ​ខ្លះ​សម្រាប់​ប្រើ​ចុងក្រោយ​។

3.  ចាក់​ខ្ទិះដូង​ចូល​ក្នុង​ខ្ទះ​កំពុង​ដុត​ភ្លើងក្ដៅ ទុក​រម្ងាស់​រហូត​ដល់​ឡើង​ប្រេង​។

4.  បន្ទាប់មក​ដាក់​ម្ទេស​ក្រៀម​ហាន់​ចូល​រហូត​ដល់​ឡើង​ពណ៌​ក្រហម​។

5.  បង់​គ្រឿង​ដែល​បុក​រួច​ខាង​លើ​ រួច​ដាក់​អំបិល ស្ករស និង​ម្សៅស៊ុប ហើយ​បន្ត​រម្ងាស់​ឲ្យ​ខាប់​រួច​ទុក​មួយ​អន្លើ​សិន​។

6. សាច់គោ​ចំឡក​ត្រូវ​យក​មក​ប្រឡាក់​ជាមួយ​អំបិល​បន្តិច ស្ករស និង​ម្សៅស៊ុប ហើយ​ផ្អាប់​ឲ្យ​ចូល​ជាតិ រួច​សឹម​អាំង​ឲ្យ​ឆ្អិន។

7.  ដោយឡែក​កន្សោម​ពងមាន់​ត្រូវ​យក​វា​ទៅ​ចំហុយ​ឲ្យ​ឆ្អិន។

8.  យក​សាច់​ចំឡក​អាំង និង​កន្សោម​ពងមាន់​ដែល​ឆ្អិន​ដាក់​ចូល​ក្នុង​ទឹក​ការី​ខាប់​មួយ​អំពុះ ហើយ​ដួស​ដាក់​ចាន​រោយ​ជីរវ៉ាន់ស៊ុយ​នោះ​​ជា​ការ​ស្រេច៕

អត្ថបទ៖ សារ៉ាត

ប្រភព៖ ez-cooking4kh