CamNews

អះអាងយ៉ាងម៉ឺងម៉ាត់បំផុតថា Messi និងមិនចាកចេញពី Barcelona ជាដាច់ខាត

ព័ត៌មានកីឡា៖ ទិដ្ឋភាពជាក់ស្ដែងក្រោយពីបានដឹងឮជាបន្ដបន្ទាប់ ពីបណ្ដាគេហទំព័រព័ត៌មានជាច្រើន បានលើកឡើងថា ក្រុម Barcelona កំពុងតែបម្ពក់ភ្នក់ ភ្លើងយ៉ាងក្ដៅបំផុត រវាងថ្នាក់ដឹកនាំ និង កីឡាកររបស់​ខ្លួនក្រោយពីក្រុមទទួលបរាជ័យក្រោមផ្លែជើងរបស់ Real Sociedad ក្នុងពិន្ទុ ១ ទល់និង ០ ។​

ថ្វីត្បិតតែមិនទាន់មាន ដំណឹងណាមួយលេចឮឲ្យពិតប្រាកដ ពីស្ថានភាពក្រុមខណៈពេលនេះ​ ក៏ដោយ​ក្ដី តែខ្សែបម្រើកណ្ដាល Chelsea ឈ្មោះថា Cesc Fabregas ដែលមានទំនាក់ទំនងជិតស្និត និង ក្រុម​ Barcelona បានស្រែកក្ដែងៗប្រាប់ ទៅអ្នកសារព័ត៌មានថា Barcelona មិនមានហេតុការណ៍អ្វីដែល​អាច​បំបែក​ មិត្ដភាពក្រុមបានឡើយ ជាពិសេស ដំណើរចាកចេញរបស់ មិត្ដភក្ដិគាត់​ Lionel Messi កាន់តែ​​ច្បាស់ថា កីឡាករមិនចាកចេញពីក្រុមជាដាច់ខាត ។​ ហើយចំពោះហេតុការដែលធ្វើឲ្យ ក្រឡាប់ចក្រ​ក្នុង​ក្រុមដូច្នោះ​គឺ បណ្ដាលមកពីការភាន់ច្រឡំទាំងសងខាង រវាង ថ្នាក់ដឹកនាំ និង កីឡាករផ្ទាល់​​។ ទន្ទឹម​និងហេតុការណ៍កើតឡងដូច្នោះផងដែរ រួបគាត់ ក៏មិនពេញចិត្ដពាក្យចរចាមរាម ជាច្រើន បានលើក​ឡើងថា គាត់ជាជនឆ្លៀតឱកាស ខណៈពេល Barcelona មានរឿង គាត់ខិតខំបញ្ចុះបញ្ចូល អូសទាញ Messi ចូលទឹកដី Chelsea តែពេលនេះ គាត់សូមបកស្រាយឲ្យច្បាស់ថា គ្រប់យ៉ាងគឺមិនមែន ជាការពិតនោះ ទេ​​។

ដកស្រង់ពាក្យសម្ដីផ្ទាល់ Messi ប្រាប់ទៅ Cesc Fabregas ថា គាត់គ្មានថ្ងៃចេញពី Barcelona​ ឡើយ ​ហើយគាត់ពិតជាសប្បាយចិត្ដនិង​ឆាកជីវិត នៅទីនោះខ្លាំងណាស់​។ ហើយស្របគ្នាផងដែរនោះ លោក​​​Josep Maria Bartomeu ថ្នាក់ដឹកនាំធំនៅក្រុម Barcelona ក៏ទទួចមិនឲ្យ Messi ចាកចេញពីក្រុមជាដាច់​​​ខាត រហូតដល់ ឆ្នាំ ២០១៨ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី