CamNews

សកម្មជន ផ្ទុះការតវ៉ា "អាវទ្រនាប់" ក្រោយស្រ្តីម្នាក់ ត្រូវជាប់គុក ៣ខែកន្លះ ពីបទ ប្រើដើមទ្រូងវាយប្រហារ

ព័ត៌មានអន្តរជាតិ ៖ ក្រុមសកម្មជន ជាច្រើនរយនាក់ ក្នុងនោះ រួមមាន​​    បុរសៗ ​ជាច្រើនរូប បាននាំ គ្នាធ្វើការតវ៉ា "អាវក្នុង" កណ្តាលទីក្រុងហុងកុង អំឡុងថ្ងៃអាទិត្យ ទី ២ សីហា ម្សិលមិញនេះ ក្រោយ ពីស្រ្តីម្នាក់ ត្រូវអាជ្ញាធរ សម្រេច ដាក់ពន្ធនាគារ ៣ខែកន្លះ រងនូវការចោទ   ប្រកាន់ ពីបទ ប្រើប្រាស់ ដើមទ្រូង វាយប្រហារ ប៉ូលីស អំឡុងធ្វើការតវ៉ា ។

ក្រុមសកម្មជន ច្រើនជាង ១០០ នាក់​បានប្រមូលផ្តុំគ្នា  ធ្វើការ   តវ៉ា  "ដើរពាក់អាវក្នុង" នៅខាងក្រៅ ស្នងការប៉ូលីសក្រុង ហុងកុង សង្កាត់ Wan Chai ពោល ក្រុម  សកម្មជនទាំងអស់ បាននាំគ្នាធ្វើការ តវ៉ា ដោយអ្នកខ្លះពាក់ អ្នកខ្លះកាន់អាវក្នុង របស់ស្រ្តី ។ បុរស   ជាសមាជិក សកម្មជនម្នាក់ ស្ថិតនៅ ក្នុងសភាព ដោះអាវ ពាក់ត្រឹមតែអាវក្នុងស្រ្តីពណ៌ខ្មៅ  អោយ  ដឹងថា ពួក យើងត្រូវតែធ្វើការតវ៉ា ចូរ នឹកគិតថា នៅថ្ងៃណាមួយ តិចក្រុមមន្រ្តីប៉ូលីស អាចនឹងចោទប្រកាន់ពួកយើង ថាបានវាយប្រហារ ពួកគេ ដោយការប្រើប្រាស់អវយវៈភេទ លិង្គ ឬ គូថ ក៏ថាបាន ។

ស្ថិតនៅក្នុងវ័យ ៦៦ ឆ្នាំ លោកគ្រូចូលនិវត្តម្នាក់ដែលមានឈ្មោះថា James Hon ស្ថិតនៅក្នុងសភាព ពាក់អាវក្នុងពណ៌ផ្កាឈូកអោយដឹងថា ៖ នេះជាលើកទីមួយហើយ  ក្នុង  មួយឆាកជីវិត ពាក់ព័ន្ធនឹង ការពាក់អាវក្នុងរបស់ស្រ្តី ។ ពួកយើងត្រូវតែធ្វើយ៉ាងដូច្នេះ ជា  ការ ស្តែងអោយជាក់ស្តែង ដល់ពិភព លោកពាក់ព័ន្ធនឹងការចោទប្រកាន់ គួរអោយអស់សំណើចប្រការនេះ   ។ ក្រុមសកម្មជន ផ្ទុះការតវ៉ា មួយក្រុមនេះ ស្រែកតវ៉ាខ្លាំងអោយដឹងថា ៖​ "ដើមទ្រូង ពុំមែនជាអាវុធនោះទេ អោយត្រលប់មកវិញ នូវសេរីភាព ដើមទ្រូងរបស់ពួកយើង" "គួរអោយខ្មាន់ខ្លាំងណាស់ ប៉ូលីស ចោទ ប្រកាន់យ៉ាងដូច្នេះ" ។ គួររំឮកថា ទន្ទឹមនឹងសម្រែកតវ៉ាខាងលើនេះ អ្នកតំណាងក្រុមសកម្មជន បានដាក់ញ្ញាត្តិ ទៅដល់ មន្រ្តីប៉ូលីសផ្លូវការ នៃស្នងការប៉ូលីសក្រុង ហុងកុង ។

របាយការណ៍ បញ្ជាក់អោយដឹងថា ៖ ស្ត្រីវ័យ ៣០ឆ្នាំម្នាក់ ត្រូវបានគេរកឃើញ  កំហុសដ៍ធ្ងន់ធ្ងរមួយ កាលពី ២សប្តាហ៍មុន រហូតដល់តុលាការ សំរេច ដាក់គុក ៣ខែកន្លះ ពីបទប្រើប្រាស់ ហឹង្សាទៅលើ ប៉ូលីស ដោយប្រើ ដើមទ្រូងរបស់ខ្លួន។ ជនជាប់ចោទមានឈ្មោះថា   Ng Lai-ying ត្រូវបានចាប់ខ្លួន ខណៈពេលកំពុងធ្វើបាតុកម្ម ប្រឆាំងទៅនឹង ការបើកសិទ្ធិអោយធ្វើពាណិជ្ជកម្ម ដូចគ្នារវាងហុងកុង និងចិនដីគោក។ នាងបានធ្វើការចោទប្រកាន់ទៅកាន់ប៉ូលីសថា បានធ្វើបាបនាងនឹងបំពានទៅលើ រាងកាយ ជាពិសេសគឺ ដើមទ្រូងតែម្តង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA