ថ្មីៗនេះ អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល នៃប្រទេសឥណ្ឌា (DGCA) បានអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនអាច យកតាមខ្លួននូវបណ្តាម៉ូដែល Galaxy Note 7 ដែលមានសុវត្ថិភាព ធ្វើដំណើរឡើងជិះយន្តហោះជាមួយបាន។

អាចទទួលបានលទ្ធផលដូច្នេះវិញ ដោយសារតែ Samsung បានបញ្ចប់នូវការប្រមូលចូលវិញ ១០០% នូវបណ្តាស្មាតហ្វូន Galaxy Note 7 ដែលបានដាក់លក់មុនថ្ងៃទី១៥ ខែកញ្ញា និងបានប្តូរមកវិញនូវ ម៉ូដែល Galaxy Note 7 មានសុវត្ថិភាពបានទាន់ពេលវេលា នៅលើទីផ្សារប្រទេសឥណ្ឌា ដើម្បីជំនួសឲ្យបណ្តាម៉ូដែលដែលមានបញ្ហា។ ក្នុងនោះ DGCA ក៏បានខិតខំប្រឹងប្រែង ដាក់ចេញនូវសេចក្តីប្រកាសស្តីពីការកត់សំគាល់នូវបណ្តាម៉ូដែល Galaxy Note7 មានសុវត្ថិភាព និងគ្មានសុវត្ថិភាព។ តាមរយះនេះបណ្តា Galaxy Note 7 ដែលបានបង្ហាញរូប icon ថ្មពណ៌ស គឺជាម៉ូដែលគ្មានសុវត្ថិភាព ក្នុងពេលដែលបណ្តា Galaxy Note 7 ដែលមានរូប icon ថ្មពណ៌បៃតង វាគឺជាម៉ូដែលថ្មី ដែលបានផ្លាស់ប្តូរ និងទទួលស្គាល់ជាម៉ូដែលមានសុវត្ថិភាព។

គួបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ តែរយះពេលពីរបីម៉ោង ក្រោយពីពេលដែល ទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធរដ្ឋបាលអាមេរិច ចេញសេចក្តីសម្រេចមិនអនុញ្ញាត អ្នកធ្វើដំណើរ យកតាមខ្លួននូវកំពូលស្មាតហ្វូនរបស់ Samsung (Galaxy Note 7) ឡើងលើយន្តហោះជាមួយ ខាងDGCA ក៏បានចេញនូវបទបញ្ជាហាមប្រាម ដូចគ្នានេះផងដែរ៕

- បុរសម្នាក់ត្រូវបានចាប់ខ្លួន ដោយសារលក់ iPhone ដែលបាន Jailbreak ទៅឲ្យអតិថិជន
- iPhone ជំនាន់បន្ទាប់របស់ Apple អាចនឹងប្រើប្រាស់អេក្រង់ ប្រភេទ OLED របស់ក្រុមហ៊ុន Sharp

ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Genk