CamNews

រថយន្តដឹកសំរាម ស៊ិនទ្រី សាកកម្លាំងជាមួយ កុងតឺន័រ លើផ្លូវជាតិលេខ៤

ព្រះសីហនុៈ រថយន្តដឹកសំរាម ក្រុមហ៊ុន ស៊ិនទ្រី ខេត្តព្រះសីហនុ និងរថយន្តកុងតឺនឺរ បានបុកគ្នា លាន់ឮដូចរន្ទះ ប្រាំងខែចែត្រ ទាំងព្រលឹមលើផ្លូវជាតិលេខ៤ ។ លោកអនុសេនីយ៍ឯក សេង ចំរើន អធិការរងនគរបាលស្រុក ព្រៃនប់ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើត ឡើងកាលពីវេលាម៉ោង ០៥ និង៣០នាទីព្រឹកថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ២០១៤ ត្រង់ចំនុចចន្លោះបង្គោល គីឡូម៉ែត្រ លេខ ២០៣-២០៤ ក្បែរស្ពានទឹកសាប ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោកអធិការរងក៏បានបញ្ជាក់អោយដឹងទៀតថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តដឹកកុងតឺន័រ ក្រុមហ៊ុន NR (អ្នកបើកបរគេចខ្លួនក្រោយកើតហេតុ)ពាក់ស្លាកលេខ ភ្នំពេញ 3A-6066 ពណ៌ស លាយផ្ទៃមេឃ ទិសដៅរាជ ធានីភ្នំពេញ ទៅខេត្តព្រះសីហនុ លុះមកដល់ចំនុចកើតហេតុក៏បាន រេចង្កូតចូលចំណែក ផ្លូវរថយន្តដឹកសំរាម ក្រុមហ៊ុនស៊ិនទ្រីខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ចក់ និត ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅក្រុម៣ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ក្នុង ទិសដៅបញ្ច្រាសទិសគ្នា បណ្តាលអោយខូចខាតក្បាលរថយន្តកុងតឺន័រយ៉ាងធ្ងន់ធ្ងរ ចំណែករថយន្ត ស៊ិនទ្រីខូចខាតតិចតួច ហើយមិនបណ្តាលឲ្យរងរបួសដល់មនុស្សនោះទេ។ បច្ចុប្បន្នតំណាងក្រុម ហ៊ុនកុងតឺន័របានសំរួលដោះស្រាយ ជាមួយរថយន្តដឹកសំរាមរួចរាល់ហើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល