CamNews

បាញ់គម្រាម នាវា កូរ៉េខាងជើង ៣ គ្រឿង ខណៈបើកឆ្លងកាត់ ព្រំប្រទល់ដែន សមុទ្រ

ព័ត៌មានអន្តរជាតិ ៖ វេលាប៉ុន្មានម៉ោង មុននេះ បន្តិច ក្រោយពីបានដកស្រង់ សម្តីរដ្ឋមន្រ្តី ក្រសួង ការពារជាតិ ប្រទេសកូរ៉េខាងត្បូង ទំព័រសារព័ត៌មានបរទេស ស៊ីអិនអិន បានចេញផ្សាយ អោយដឹង ថា ឆ្មាំសមុទ្រ ក៏ដូចជា កងទ័ពជើងទឹក របស់ប្រទេស កូរ៉េខាងត្បូង បានបាញ់គ្រាប់ពិតធ្វើការគំរាម ខណៈនាវាល្បាត កូរ៉េខាងជើង ៣ គ្រឿង បានបើក  បំពានចូលព្រំប្រទល់ដែនសមុទ្រ នៅឯសមុទ្រ លឿង Yellow Sea ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា     នាវាល្បាត  របស់កូរ៉េខាងជើង ទាំងនោះ បានបើកចូល ដែនអធិបតេយ្យភាព ប្រទេសកូរ៉េខាងត្បូង នៅឯ ព្រំប្រទល់ដែនសមុទ្រ   ដែលត្រូវបានគេស្គាល់ថា ខ្សែបន្ទាត់ព្រំប្រទល់ដែន ភាគខាងជើង Northern Limit Line ( NLL )  នៅវេលាម៉ោង ៤ ល្ងាច ល្ងាច ថ្ងៃអង្គារ ម្សិលមិញនេះ ។ ភ្លាមៗនោះ  គេឃើញបង្វែរគោលដៅ ពីសំណាក់នាវាល្យាត កូរ៉េខាងជើង ៣ គ្រឿងខាងលើ ពោល  ងាកត្រលប់ទៅភាគខាងជើងវិញ  ក្រោយពី នាវាល្យាតរបស់កូរ៉េខាងត្បូង បាញ់គ្រាប់ គម្រាម ដល់ទៅ ១០ គ្រាប់ ។

គួរបញ្ជាក់ថា NLL គឺជាខ្សែបន្ទាត់   ព្រំប្រទល់ដែន  រវាងប្រទេសទាំងពីរ ដោយលាតសន្ធឹង ពីជ្រាំង សមុទ្រ ភាគខាងលិច ឧបទ្ទីបកូរ៉េ ទៅ សមុទ្រលឿង   ខណៈខ្សែបន្ទាត់ នេះ ត្រូវបានសម្រេច ឡើង ដោយអង្គការ សហប្រជាជាតិ ក្រោយពី   កើតមានសង្រ្គាម  នៅឧបទ្វីបកូរ៉េ ក៏ប៉ុន្តែ កូរ៉េខាងជើង ពុំ ធ្លាប់បានទទួលស្គាល់នោះទេ ។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នា    រវាងប្រទេសទាំងពីរ  ត្រូវបានគេមើលអោយឃើញថា បានកើតមាន ឡើងជារឿយៗ តួយ៉ាង នៅដើមឆ្នាំនេះ ប្រទេសទាំងពីរ បានមានបញ្ហាប្រឈម ដាក់គ្នា ខាងយោធា ដោយបាញ់បោះ គ្រាប់ពិតទៅវិញទៅមក ក្រោយប្រទេស    កូរ៉េខាងជើង  ធ្វើសមយុទ្ធយោធា បាញ់ គ្រាប់ពិត ទម្លាក់ចូលដែនអធិបតេយ្យភាព ប្រទេសកូរ៉េខាងត្បូង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន