ព័ត៌មានអន្តរជាតិ ៖ ស្រ្តីម្នាក់ ជនជាតិ ស៊ូមាលី ដែលត្រូវបានគេចាប់រំលោភបូកនៅលើដីកោះ Nauru នោះ បានបដិសេធក្នុងការរំលូតកូនចោល ក្រោយពីបានហោះហើរ ត្រលប់ទៅកាន់ដីកោះ វិញ បន្ទាប់ពីធ្វើដំណើរដល់ ទឹកដី ប្រទេស អូស្រ្តាលី នេះបើយោងតាមសេចក្តីរាយការណ៍ សារ ព័ត៌មានអូស្ត្រាលី ។

បញ្ជាក់ ៖ រូបភាពឯកសារ

ទោះជាយ៉ាងណាក៏ដោយចុះ ការលើកឡើងខាងលើនេះ គឺមានភាពចម្រូងចម្រាស់នៅឡើយ តួ យ៉ាងស្រ្តីជនរងគ្រោះរំលោភបូក ដែលមានវ័យ ២៣ ឆ្នាំ នោះអោយដឹងថា ខ្ញុំមិនដែល និយាយ ទាល់តែសោះ ថាមិនចង់រំលូតកូនចោល ។ ជាការពិត នាងខ្ញុំមិនដែលបានជួបមុខផ្ទាល់ ជាមួយ នឹងវេជ្ជបណ្ឌិតនោះទេ សូម្បីតែការប្រឹក្សាយោបល់ក៏គ្មានដូចគ្នាដែរ ។

រដ្ឋមន្រ្តី ទទួលបន្ទុកការងារជនអន្តោប្រវេសន៍អូស្រ្តាលី Peter Dutton អះអាងយ៉ាងច្បាស់អោយ ដឹងថា ជនរងគ្រោះ រងនូវការបំពានផ្លូវភេទខាងលើ ដើមឡើយ នាងបដិសេធ ក្នុងការ ទទួលយក ការរំលូតកូនចោល ។ យោងតាម គោលនបាយផ្លូវការ ស្វែងរកសិទ្ធជ្រកកោណ របស់ប្រទេស អូស្រ្តាលីអោយដឹងថា ជនអន្តោប្រវេសន៍ណាមួយដែលគ្មានឯកសារ ស្របច្បាប់ និងព្យាយាម ធ្វើ ដំណើរចូលទឹកដីប្រទេសអូស្រា្តលី តាមផ្លូវទឹក គឺត្រូវចាប់ឃាត់ខ្លួន និងរងនូវការ រក្សាទុក នៅលើ ដីកោះ Nauru និង Manus Island និងនៅប្រទេស Papua New Guinea ជាដើម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី