ចំណងស្នេហា មិនប្រាកដថា នៅផ្អែមល្ហែមនឹងគ្នារហូតនោះទេ ។ យូរៗទៅគូស្នេហា អាចមានអារម្មណ៍ធុញទ្រាន់នឹងភាពដដែលៗ ដែលជាហេតុធ្វើអោយចំណងស្នេហា មិនសូវល្អូកល្អើនដូចមុន និងមិនសូវចង់រួមមេត្រីជាមួយគ្នា។ ដូច្នេះ យើងសូមណែនាំនូវវិធីខាងក្រោម ដើម្បីរក្សាចំណង់ផ្លូវភេទឱ្យរស់រវើកជាមួយគូស្នេហា៖

ការប្រាស្រ័យទាក់ទង៖ រឿងសំខាន់ដើម្បីរក្សាចំណងស្នេហាឱ្យបានយូរអង្វែង គឺត្រូវធ្វើការប្រាស្រ័យទាក់ទងជាមួយដៃគូរបស់អ្នក អំពីអារម្មណ៍របស់អ្នក ។ សម្ព័ន្ធភាពស្នេហា តែងតែប្រេះឆា ដោយសារតែគូស្នេហា ពុំបានប្រាស្រ័យទាក់ទាងគ្នាឱ្យបានល្អ ។ មិនត្រូវនិយាយតែប្រធានបទធម្មតាៗដូចជា ការងារផ្ទះ ការទិញទំនិញ បញ្ហាការងារ និងលំហាត់របស់កូនៗអ្នកនោះទេ ។ ជាឧទាហរណ៍ អ្នកគួរនិយាយអំពីចម្រៀង ដែលអ្នកចូលចិត្ដ ឬក៏ឈុតក្នុងរឿងពេញនិយមណាមួយ ។

កាយវិការជាប្រចាំថ្ងៃ៖ ដើម្បីរក្សាចំណង់ផ្លូវភេទ ឱ្យនៅតែរស់រវើក ការស្ទាបអង្អែលដៃគូដោយចិត្ដស្រឡាញ់ គឺជារឿងសំខាន់ដែលត្រូវធ្វើ ។ ការបង្ហាញសេចក្ដីស្រឡាញ់ត្រឹមតិចតួច អាចធ្វើឱ្យអារម្មណ៍នៃសេចក្ដីពេញចិត្ដ និងស្នេហារស់ឡើងវិញ ។

ចៀសវាងការបង្កក្ដីរំខាន៖ កុំចំណាយពេលទៅលើការប្រើទូរសព្ទ ឬកុំព្យូទ័រច្រើនពេក ។ អ្នកគួរតែលះបង់ពេលវេលាឱ្យគ្នា និងគួរទុកការងារ និងបញ្ហាមួយឡែកសិន ។ ព្យាយាមបញ្ចប់ការងាររបស់អ្នកឱ្យរួចរាល់ នៅម៉ោងធ្វើការ និងត្រូវចៀសវាងប្រើបច្ចេកវិទ្យា ដែលប៉ះពាល់សុខភាព ។

ត្រូវចេះលើកសរសើរគ្នា៖ ប្ដីប្រពន្ធជាច្រើនគូ ភ្លេចលះបង់ពេលវេលា ក្នុងនិយាយពាក្យពេជន៍ ដែលធ្វើឱ្យដៃសប្បាយចិត្ដ ដូចដែលគេ ណាត់ជួបគ្នាដំបូង ចំណែកប្តីប្រពន្ធផ្សេងទៀត មិននិយាយពាក្យសរសើរឱ្យគ្នាសោះ ។ ត្រូវចាំថា អ្នកអាចធ្វើឱ្យដៃគូរបស់អ្នកសប្បាយចិត្ដ ដោយពាក្យសរសើរធម្មតាៗ ។ ការនិយាយបញ្ជោរ គឺជារឿងសំខាន់ ក្នុងការរក្សាចំណង់រួមភេទឱ្យនៅរស់រវើក ព្រោះវានឹងធ្វើឱ្យដៃគូរបស់អ្នក មានអារម្មណ៍ពិសេស ។

ពិភាក្សាពីចំណង់ចំណូលចិត្ដផ្លូវភេទរបស់អ្នក៖ បង្ហាញដៃគូរបស់អ្នក ថាអ្នកចង់ឱ្យគាត់បបោសអង្អែលអ្នកបែបណា ប្រាប់គាត់ពីចំណុចស្រើបស្រាលរបស់អ្នក ហើយខ្សិបប្រាប់គាត់ ពីក្បាច់ស្រើបស្រាល ដែលអ្នកចង់សាកល្បង ។ វិធីនេះ ប្រាកដជានឹងធ្វើឱ្យដៃគូរបស់អ្នក មានអារម្មណ៍ស្រៀវស្រើបចង់នៅជាមួយអ្នក ។ នៅពេលនៅជាមួយគ្នាលើគ្រែ រឿងសំខាន់ដែលអ្នកត្រូវធ្វើ គឺត្រូវថើប និងបបោសអង្អែលគ្នាទៅវិញទៅមក និយាយគ្នា និងសម្លឹងមើលភ្នែកគ្នាទៅវិញទៅមក ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth