CamNews

សាហាវមែន! រថយន្តយីឌុប បុកបង្កាន់ដៃស្ពាន លាន់ដូចរន្ទះខែប្រាំង បណ្តាលឲ្យរថយន្ត ដាច់ជា៣កំណាត់

(កំពង់ធំ)៖ រថយន្តយីឌុបមួយគ្រឿង បានបើកបុកបង្កាន់ដៃស្ពាន លាន់ដូចរន្ទះខែប្រាំង បណ្តាលឲ្យរថយន្តដាច់ជា៣កំណាត់ នៅវេលាម៉ោង ពាក់កណ្តាលអាធ្រាត្រ ចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ត្រង់ចំណុចភូមិពោធ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ស្នងការនគរបាលខេត្តកំពង់ធំលោកឧត្តមសេនីយ៍ត្រី ជូ សំអាន បានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ​ ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-0467 ពណ៌ស (អ្នកបើកបររត់គេចខ្លួន) បានបើកបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យបាក់បង្កាន់ដៃស្ពានប្រវែង៥ម៉ែត្រ និងអ្នករួមដំណើរឈ្មោះបូ រ៉ាភេទប្រុសអាយុ១៨ឆ្នាំ រងរបួសធ្ងន់ ហើយរថយន្តធ្លាក់ក្រោមស្ពាន។

បើតាមលោកស្នងការ មូលហេតុ តាមការសន្និដ្ឋានជាបឋម គឺដោយសារអ្នកបើកបររថយន្តស្ថិតក្នុងស្ថានភាពងងុយដេក។ ក្រោយមានករណីនេះសមត្ថកិច្ចជំនាញ នគរបាលចរាចរណ៍​ និងមន្ត្រីសាធារណការចងក្រងសំណុំតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី