កំពត ៖ ឃាត់ខ្លួនប្រុសស្រី២នាក់ ដោយម្នាក់វាយបំផ្លាញទូរ ATM និងម្នាក់ទៀត ដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងសាធារណៈ ត្រូវកម្លាំងនគរបាល ធ្វើការឃាត់ខ្លួន ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ខេត្ត បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល កម្លាំងផែនគ្រប់គ្រងជនបរទេស នៃអធិការដ្ឋាននគរបាលក្រុងកំពត បានសហការជាមួយកម្លាំងការិយាល័យអន្តោប្រវេសន៍ខេត្តកំពត បាននាំខ្លួនជនបរទេស ឈ្មោះ Sirkia Hannah Elisa ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិ ហ្វាំងឡង់ មុខរបរអ្នកចាក់សាក់ ដែលស្នាក់នៅបឹងហ្គាឡូព្រែកកំពត ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ក្នុងករណីនេះ ជនសង្ស័យបានធ្វើសកម្មភាព វាយទូរម៉ាសុីន ATM ដែលប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១០៖៤៥នាទីយប់ ដែលកើតឡើង នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។ ក្រោយឃាត់ខ្លួនភ្លាម កម្លាំងក៏បានបញ្ជូនទៅការិយាយល័យអន្តោប្រវេសន៍ខេត្តកំពត ដើម្បីដោះស្រាយ ៕

ដោយ ៖ គន្ធា

ប្រភព ៖ ហ្វេសប៊ុក