CamNews

Honda ទៀតហើយ ម៉ូដែល NC700X ស៊េរីឆ្នាំ 2015 កាន់តែទំនើប ប្លែក និង​ទាក់ទាញ

យានយន្ដ៖ មកដល់ទៀតហើយ ជាមួយនឹងនិមិត្ដសញ្ញាដ៏ទំនុកចិត្ដបំផុតគឺ Honda ដែលតែងតែផ្ដល់ឲ្យលោក​អ្នកនូវក្ដីសង្ឃឹមជាមួយនិង ការធ្វើដំណើរ។ ស្របពេលបច្ចុប្បន្ន ការកើនឡើងនៃបចេកវិទ្យាកាន់​តែ​ទំនើប តម្រូវការកាន់តែខ្ពស់ បានសម្រាំងចេញស្នាដៃមួយប្រភេទទៀត ថ្មី​ ប្លែក នោះគឺ Honda NC700X 2015 ។

Honda NC700X 2015 គឺជាបច្ចេកវិទ្យាថ្មីស្រឡាង របស់ក្រុមហ៊ុន​ Honda សម្រាប់ឆ្នាំ ២០១៥​ ដែលផ្ដុំឡើង​​ចេញពីគំនិតកែឆ្នៃនៃតម្រូវការអតិថិជន ទើបសម្រេចបានជារូបរាង ដ៏ល្អប្រណិតមួយនេះ​។ ស្របនិង​រដូវកាលទីផ្សារកាន់តែមាន ភាពប្រជែងខ្លាំងឡើង ក្រុមហ៊ុនបាន​ខិតខំប្រឹងប្រែង បញ្ចូលនូវ លក្ខ​ខ័ណ​ចាំ​បាច់​សំខាន់ៗ របស់​អតិថិជន លើទំនុកចិត្ដដ៏ខ្ពស់បំផុត ដើម្បីឲ្យកាន់តែមានភាពជឿជាក់ខ្លាំងឡើងថែមទៀត។​

សម្លឹងទៅមើលរួបរាងដ៏ស្រស់សង្ហា Honda NC700X 2015 មិនត្រឹមតែភ្ជាប់មកជាមួយនូវទ្រង់ទ្រាយថ្មី​ប្លែក​ខុសពីគេនោះទេ ថែមទាំងបចេ្ចកវិទ្យាផលិត និង ប្រព័ន្ធគ្រប់គ្រងក៏មិនដូចគេដែរ​ តួយ៉ាង​យើងអាច​សម្លឹងមើល រួបរាង នៃការរចនា តុបតែងដែលបានផ្គុំឡើងបង្ហាញនោះ គឺ​ទ្រង់ទ្រាយ​ ការដាក់ម៉ាស៊ីន រាង​ទេបន្ដិច សមនិង​រួបរាង ម៉ូតូវែង ប្រើរង្វង់កង់មុខក្រោយ ស្មើគ្នាគឺ ១៧ ប៉ុន្ដែទំហំមាឌ​មិនស្មើគ្នានោះទេ ប្រើកាំបន្ទះអមនឹងហ្រ្វាំងប្រេង មុខ ក្រោយដែលផ្ដល់ឲ្យទំនុកចិត្ដខ្ពស់រាល់ការបើកបរ ។ ចង្កៀង​មុខ​ប្រើ កញ្ចក់ជ័រស្វិតថ្លា ដែលអាចបញ្ចេញពន្លឺច្បាស់ល្អ ។

ជម្រើសតាមព៌ណនៃសេចក្ដីស្រលាញ់ Honda NC700X 2015 មានតែ ២ ព៌ណគត់ដើម្បីឲ្យជ្រើសរើស គឺ ក្រហម​ និង ខ្មៅ ដែលជាជាផ្ដល់ឲ្យនៅការពេញនិយម​ មិនងាយណាយ ។ ហើយសម្រាប់ស្ដង់ដារ​នៃ​សមាសភាពម៉ាស៊ីន គឺ Honda NC700X 2015 មានកម្លាំងម៉ាស៊ីនដល់ ៦៧០ សេសេ ប្រើស៊ឺប៉ាប់​ ៤ ដើម​និងសមាសភាព លេខល្បឿនដល់ទៅ ៦ លេខ ដែលអាចរត់បានល្បឿនលើបំផុតប្រហែល ១៩៤ គ.ម​ក្នុងមួយម៉ោង ។ ចំពោះតម្លៃលក់លើទីផ្សារគឺ ៧៨០០ ដុល្លារ​ មានប័ណ្ណធានាលើគុណភាព ១ ឆ្នាំ ។

ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed