(បាត់ដំបង)៖ មេក្លោងជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ត្រូវបានកម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនរគបាលជាតិ សហការជាមួយនគរបាលស្រុកកំរៀង បង្ក្រាប និងឃាត់ខ្លួនបាន ជាមួយនឹងវត្ថុតាងជាថ្នាំញៀនរាប់ពាន់គ្រាប់។

ការបង្ក្រាបករណីមេក្លោងជួញដូរគ្រឿងញៀនេះ ដឹកនាំដោយ លោកវរសេនីយ៍ឯក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនបង្ក្រាបគ្រឿងញៀន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ប្រាប់ Fresh News ថា នេះជាលើកទី១ ហើយដែលកម្លាំងនគរបាល របស់យើងបង្ក្រាបបានមេក្ខោង ជួញដូរគ្រឿងញៀនដ៏សកម្ម នៅក្នុងភូមិសាស្ត្រតំបន់ឡែម ដែលមានភូមិសាស្ត្រស្មុគស្មាញនេះ។ ទោះជាយ៉ាងកម្លាំងនគរបាល របស់យើងនឹងបន្ត ធ្វើការបង្ក្រាបករណីគ្រឿងញៀននេះ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ។

លោកវរសេនីយ៍ឯកបញ្ជាក់ថា ជនសង្ស័យជាមេក្លោងគ្រឿងញៀន ឈ្មោះ ហុង ពៅ អាយុ៦០ឆ្នាំ មានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងដកហូតបានថ្នាំញៀន ប្រភេទយ៉ាម៉ា៣០០០គ្រាប់ ថ្នាំក្រវី១០ថង់ និងម៉ាទឹកកក១ថង់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួន នៅអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីកសាងសំណុំរឿងបញ្ចូន ទៅតុលាការចាត់ការតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី