CamNews

ប្រាក់ខែ ៥ពាន់ដុល្លារ ដោយគ្រាន់តែដេក នៅលើគ្រែ

ទីភ្នាក់ងារ​អវកាស​របស់​អាមេរិក NASA កំពុង​ជ្រើសរើស​មនុស្ស​ដើម្បី​ដេក​នៅលើ​គ្រែ​រយៈពេល ៧០ថ្ងៃ នៅក្នុង​ការពិសោធ​មួយ​ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​ទម្ងន់ micro-gravity លើ​រាងកាយ។ NASA នឹង​ផ្ដល់ប្រាក់ ៥,០០០ដុល្លារ/ខែ សម្រាប់​អ្នក​ដែល​ទទួលបាន​ការងារ​នេះ។

អ្នកទទួលបាន​ការងា​រ​នេះ នឹង​អាច​លេង​ហ្គេម លេង​អ៊ី​ន​ធើរ​ណិ​ត។ល។

អ្នក​ដែល​ទទួលបាន​ការងារ​ខាងលើ​នឹង​តម្រូវឱ្យ​ដេក​នៅលើ​គ្រែ​ផ្អៀង មាន​ពន្លឺ ១៦ម៉ោង និង​ងងឹត ៨ម៉ោង ក្នុង​មួយថ្ងៃ។ ក្រោយ​រយៈពេល ៧០ថ្ងៃ​នៃ​ការពិសោធ ពួកគេ​នឹង​សម្រួល​រាងកាយ​ឡើងវិញ​ក្នុង​រយៈពេល ១៤ថ្ងៃ។

ការពិសោធ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​អវកាស Johnson នៅ​ក្រុង Houston ។ ជាដំបូង អ្នកចូលរួម​នឹងត្រូវ​តម្រូវឱ្យធ្វើ​សកម្មភាព​ធម្មតា​រយៈពេល ២សប្ដាហ៍ ដើម្បីឱ្យ​អ្នកវិទ្យាសាស្ដ្រ​ពិនិត្យ​សុខភាព​ក្នុង​លក្ខខណ្ឌ​ធម្មតា។

ការ​ពិសោធ​ផ្នែក​សុខ​ភាព​របស់​  NASA

បន្ទាប់មក អ្នកចូលរួម​នឹង​តម្រូវឱ្យ​ដេក នៅលើ​គ្រែ​ផ្អៀង ប៉ុន្ដែ​មាន​ពន្លឺ ១៦ម៉ោង និង​ងងឹត ៨ម៉ោង ក្នុង​មួយថ្ងៃ។ ពួកគេ​នឹង​អាច​លេង​ហ្គេម​កុំព្យូទ័រ មើល​ទូរទស្សន៍ អាន​សៀវភៅ លេង​អ៊ី​ន​ធើរ​ណិ​ត ព្រមទាំង​អាច​ទទួល​អ្នក​មក​សួរសុខទុក្ខ។

ចំណែក​អាហារ ត្រូវបាន​ផ្ដល់​តាម​កម្រិត ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​មាន​ទម្ងន់​សមល្មម។ ពួកគេ​ក៏ត្រូវ​ងូតទឹក​នៅលើ​គ្រែ​នោះ​ផងដែរ។ រីឯ​ការហាត់​ប្រាណ ក្នុង​ពេលដេក ត្រូវមាន​ជំនួយ​ពី​ឧបករណ៍​ពិសេស។

អ្នក​បំពេញការងារ​នេះ អាច​ផ្លាស់​ទី​បាន នៅពេល​អ្នកវិទ្យាសាស្ដ្រ​ធ្វើការ​សាកល្បង​ដើម្បី​ពិនិត្យ​ទៅលើ​ការផ្លាស់ប្ដូរ​របស់​ឆ្អឹង សាច់ដុំ ដំណើរការ​របស់​ឈាម ជាតិ​បំប៉ន និង​ប្រព័ន្ធ​ការពារ​រាងកាយ។ ក្រោយ​រយៈពេល ៧០ថ្ងៃ​នៃ​ការពិសោធ អ្នកចូលរួម​នឹង​ឆ្លងកាត់​រយៈពេល ១៤ថ្ងៃ ដើម្បី​សម្រួល​រាងកាយ​ឡើងវិញ។

អ្នកចូលរួម​នឹងមាន​ឱកាស​ផ្លាស់​ទី នៅពេល​អ្នកវិទ្យាសាស្ដ្រ​ធ្វើការ​ពិសោធ ដើម្បី​ពិនិត្យមើល​ការប្ដូរ​ផ្លាស់​របស់​ឆ្អឹង សាច់ដុំ ប្រព័ន្ធ​ការពារ​រាងកាយ។ល។

ជាធម្មតា នៅពេល​ឆ្លងកាត់​ពេលវេលា​ក្នុងស្ថានភាព​គ្មាន​ទម្ងន់ នោះ​ចង្វាក់បេះដូង និង​ចង្វាក់​ដង្ហើម ខ្លី​ជាង​នៅលើ​ផែនដី ហើយ​ទម្ងន់​រាងកាយ និង​កម្រិត​កាលស្យូម​ក្នុង​ឆ្អឹង​ក៏ត្រូវ​ថយចុះ។ នៅពេល​មិនមាន​ទំនាញផែនដី​តាម​ធម្មតា ឈាម​ក៏​នឹងមិនរ​ត់ទៅ​តាមរបៀប​ពី​ខ្ពស់​មក​ទាប ក៏ដូចជា​មិនមាន​សម្ពាធ​ពីលើ​មកក្រោម ហើយ​កម្ពស់​ក៏​នឹងត្រូវ​កើនឡើង។

ដោយ ៖ តារា
ប្រភព ៖ Dailymail