ព័ត៌មានអន្តរជាតិ ៖ ជាការពិត កាលបើនិយាយពី ប្រធានបទ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ហើយនោះ ច្បាស់ណាស់ អ្នករាល់គ្នា ពិតជាតក់ស្លុត ពីព្រោះជាឈ្លើងសង្គ្រាមដែលកំពុងតែ គម្រាមគំហែងខ្លាំងដល់សន្តិសុខពិភពលោក។ ប៉ុន្តែ អ្វីដែលរឹតតែតក់ស្លុតនោះគឺថា ពលរដ្ឋស្លូត ត្រង់ទៅវិញនោះទេ ដែលជាជនរងគ្រោះខ្លាំង នៅក្នុងប្រទេសស៊ីរី ពោលទទួលរងគ្រោះខ្លាំងពីការ វាយប្រហារ ពីវីរុសស៊ីសាច់មនុស្ស ដែលកំពុងតែ រាតត្បាត និង ឆ្លង ទៅ កាន់មនុស្សរាប់រយនាក់ នៅក្នុងប្រទេសស៊ីរី ។

តើជម្ងឺស៊ីសាច់មនុស្ស កើតចេញពីវីរុសម្យ៉ាងដែលមានឈ្មោះថា Leishmaniasis នោះ អាចកើត ឡើងបានយ៉ាងដូចម្តេចទៅ? ចម្លើយនោះគឺ មកពី ISIS ទៀតហើយ ហេតុផលតែមួយគត់ សម្លាប់ មនុស្សរួចចោលសពខ្មោច ពាសវាលពាសកាល នៅតាមទីសាធារណៈក្នុងប្រទេស ស៊ីរី ក៏បាននាំមកនូវវីរុសស៊ីសាច់មនុស្សដ៏សាហាវនេះតែម្តង។ បាក់តេរី Leishmaniasis គឺជាបាក់តេរីដែលអាច កើតឡើងទៅបាន នៅពេលដែលពពួកបារ៉ាស៊ីត protozoan ប្រមូលផ្តុំ ខណៈវា រីក មាឌតាមរយៈ ការឆ្លងរាលដាល ដោយលាក់ខ្លួននៅក្នុងខ្យល់ ។

របាយការណ៍ បញ្ជាក់អោយដឹងថា គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៤ មនុស្សច្រើនជាង ៥០០នាក់ ឆ្លងវីរុសប្រភេទនេះ ប៉ុន្តែមានជំនឿជាក់អោយដឹងថា ចាប់តាំងពីពេល នោះមក តួរលេខនៃជនរង គ្រោះ មាន ការ កើន ឡើងយ៉ាងគំហុក។ ប្រធានក្រុមសកម្មប្រយុទ្ធអឌ្ឈច័ន្ទក្រហម Kurd លោក Dilqash Isa អោយដឹងថា ហេតុផល តែមួយ គត់ ដែល គេ ដាក់បន្ទុកស្តីបន្ទោស ទៅលើការរាល ដាលវីរុសស៊ីសាច់មនុស្ស Leishmanisis នោះគឺ គំនិត អគិត នៃការសម្លាប់មនុស្ស រួចចោលសព ពាសវាលពាស កាលនៅទីសាធារណៈ។ យោងតាម របាយការណ៍ពីអង្គការសុខភាពពិភពលោក ឬ The World Health Organization អោយ ដឹងថា ប្រព័ន្ធសុខាមាលភាព ប្រទេសស៊ីរី នឹងធ្លាក់ ដុនដាបចូលទៅកាន់គ្រោះថ្នាក់ បើសិន ភ្លើង សង្គ្រាម នៅតែបន្តរយៈពេល ៥ ឆ្នាំខាងមុខនេះ ។ សកម្មប្រយុទ្ធម្នាក់ មកពីក្រុមពួក Kurd ដែល ប្រយុទ្ធ និងប្រឆាំង ISIS នោះ អោយដឹងថា ៖ ពួក យើងពិតជាមិនបានដឹង មិនបានស្គាល់ វីរុសនេះ ពី មុខ មកនោះទេ ចាប់តាំងពីក្រុមពួកយើង ប្រ យុទ្ធប្រឆាំង ISIS ក្នុងសមរភូមិ រយៈពេល ៤ ឆ្នាំមកនេះ ។ ជាការពិត វីរុសស៊ីសាច់មនុស្ស ប្រភេទ នេះពិតជាសាហាវ និងបានរាតត្បាតចាប់ពីតំបន់ Tal Hamis, Hon និង Qosa ជាដើម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ វីអាប្លុក