CamNews

តុលាការនឹងប្រកាស សាលក្រមសំណុំរឿង ឌួង ឆាយ នៅថ្ងៃទី១១ ខែសីហា ពាក់ព័ន្ធករណីវាយកូន ឧកញ៉ា ទ្រី ភាព

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥នេះ ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ លោក ស្វាយ តុញ បានបើកសវនាការជំនុំ ជម្រះកំបាំងមុខ លើករណីព្រហ្មទណ្ឌ លើសំណុំរឿង របស់កូនឧកញ៉ា ឌួង ងៀប ឈ្មោះ ឌួង ឆាយ វាយទាត់ធាត់លើ កូនឧកញ៉ាដ៏ល្បីល្បាញ ទ្រី ភាព ។

នៅក្នុងសវនាការ លោក ណាច ទ្រី មេធាវីការពារឲ្យជនសង្ស័យ ឌួង ឆាយ បានឲ្យដឹងថា កូនក្តីរបស់លោក (ឌួង ឆាយ) ទទួលស្គាល់នូវ កំហុសរបស់ខ្លួន និងសូមឲ្យតុលាការ កាត់បន្ថយទោសឲ្យទាបបំផុត តាមដែលអាចធ្វើទៅបាន ហើយនិង ដាក់ឲ្យកាត់ទោស (ព្យួរ) ។

មន្រ្តីតុលាការបានប្រកាសឲ្យដឹងថា សំណុំរឿងព្រហ្មទណ្ឌនេះ នឹងប្រកាសសាលក្រមនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥នេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល