CamNews

ខឹង​មិត្ត​ប្រុស​មិន​រៀប​ការ​ជា​មួយ! ទូរស័ព្ទ​រំខាន​ ១​ថ្ងៃ​ជាង​មួយ​ម៉ឺន​ដង ទី​បំផុត​ត្រូវ​គេ​ប្តឹង​ឲ

(តូក្យូ)៖ ស្ត្រីអាយុ៣៧ឆ្នាំគឺនាង Miki Eguchi ត្រូវប៉ូលីសចាប់ខ្លួនបន្ទាប់ពីបង្កការអុកឡុកអតីតមិត្តប្រុសតាមរយៈការទូរស័ព្ទចូលគេជាច្រើនដង សឹង​តែ​បុរស​នោះ​ធ្វើ​ការ​លែង​កើត។ ហេតុការណ៍កើតឡើងនៅទឹកដីជប៉ុន អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺ​ស្ត្រី​បង្កហេតុត្រូវបានរងការចោទប្រកាន់ថា ទូរ​ស័ព្ទ​ទៅ​អតីត​មិត្ត​ប្រុស​អាយុ ៣០ឆ្នាំដែលមិនត្រូវបានបញ្ជាក់ឈ្មោះរហូតដល់ទៅ 16,300 ដងឯណោះ។

ប៉ូលិសនិយាយថា  Eguchi និងបុរសដែលគេចាត់ទុកថាជនរងគ្រោះមានទំនាក់ទំនងនឹងគ្នាអស់រយៈពេលពីរឆ្នាំហើយតែក្រោយមកក៏បែកបាក់​ជា​ហេតុ​ធ្វើ​ឲ្យ Eguchi ផ្ទុះកំហឹ ងនៅពេលអតីតមិត្តប្រុសបដិសេធមិនព្រមរៀបការជាមួយហើយនាងក៏ឧស្សាហ៍ទូរស័ព្ទទៅបុរសនោះជាច្រើនដង។

អតីតសង្សារព្រមានកុំឲ្យនាងធ្វើបែបនេះតែ Eguchi មិនស្តាប់ទើបគេដាក់ពាក្យប្តឹងតែម្តង ព្រោះគេសឹងតែធ្វើការលែងកើតដោយសារអតីត​មិត្ត​ស្រី​ទូរស័ព្ទ​ញឹក​ញាប់​ពេក​ដល់​ទៅ 16,300 ដងរួចក៏មានផ្ញើសារតាមអ៊ីម៉ែលក៏ច្រើនដែរ។ នៅពេលចោទសួរ ស្ត្រីបង្កហេតុនិយាយថា អតីតមិត្តប្រុសត្រូវតែទទួលខុសត្រូវដោយរៀបការជាមួយនាង៕

រូបភាពតំណាង

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង