(ហ្ស៊ីមបាវ៉េ)៖ ស្ត្រីជនជាតិហ្ស៊ីមបាវ៉េម្នាក់ បានសម្រេចចិត្តរៀបការជាមួយកូនប្រុសបង្កើតរបស់ខ្លួន បន្ទាប់ពីនាងមានផ្ទៃពោះ៦ខែហើយ ជាមួយកូនក្រោយពីប្តីស្លាប់ទៅ ។

នាង Betty Mbereko អាយុ៤០ឆ្នាំរស់នៅតំបន់ Mwenezi និយាយថា នាងពេញចិត្តរួមរស់ក្នុងជីវិតគ្រួសារថ្មីជាមួយកូនប្រុសបង្កើត អាយុ២៣ឆ្នាំឈ្មោះ Farai Mbereko ច្រើនជាងទៅសាងគ្រួសារ ជាមួយបងប្អូនប្រុសរបស់ប្តី បន្ទាប់ពីប្តីនាងបានស្លាប់អស់រយៈពេល១២ឆ្នាំមកហើយ ។ បងប្អូនប្រុសរបស់ប្តីក៏ធ្លាប់ព្យាយាមទាក់ទងនាងក្នុងផ្លូវ ស្នេហាតែមិនសម្រេច ។

ក្រោយពីរងការចោទប្រកាន់ ពីបទស្មន់ Betty Mbereko ប្រាប់តុលាការថា នាងមានសិទ្ធិរៀបការជាមួយកូនប្រុស ព្រោះនាងចំណាយប្រាក់ផ្គត់ផ្គង់ លើការសិក្សារបស់គេ ជាច្រើនឆ្នាំមកហើយ ដោយមិនចង់ឲ្យស្រីផ្សេង មកទទួលយកប្រយោជន៍ពីកូនពេលក្រោយឡើយ ។ ចំណែក Farai Mbereko ក៏ពេញចិត្តរៀបការជាមួយម្តាយរបស់ខ្លួនដែរ ទីបំផុតតុលាការ ក៏ច្រានចោលការចោទប្រកាន់វិញ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី