(ភ្នំពេញ)៖ ចោរឆក់កាបូបពីរនាក់ ត្រូវបានប្រជាពលរដ្ឋ ប្រជាការពារ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ និងកម្លាំងអាវុធហត្ថប្រចាំនៅសាលាសង្កាត់ស្ទឹងមានជ័យ នាំគ្នាដេញចាប់បានភ្លាមៗ ក្រោយពីពួកវាធ្វើសកម្មភាពឆក់កាបូប មិនបានសម្រេច ពីនិសិ្សតម្នាក់ ពេលកំពុងជិះម៉ូតូតាមបណ្ដោយផ្លូវលំ ក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រួចប្រគល់ឲ្យកម្លាំងនគរបាលល្បាតរបស់ប៉ុស្ដិ៍ នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦នេះ យកទៅសួរនាំ និងចាត់ការបន្តទៀត។

នាយនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ លោក ម៉ៅ សាវឿន បានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ លី សីហា អាយុ២៩ឆ្នាំ រស់នៅម្តុំវត្តទឹកថ្លា ជាអ្នកឆក់ និងជនសង្ស័យទី២ ជា អ្នកឌុប ឈ្មោះ វុទ្ឋី អាយុ២៧ឆ្នាំ រស់នៅជាមួយគ្នា គ្មានមុខរបរ។ ដោយឡែក ម្ចាស់កាបូប ឈ្មោះ ប៉ឹក ចាន់នី អាយុ២៥ឆ្នាំ មុខរបនិស្សិតស្នាក់នៅ ភូមិព្រែលទាល់ សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើត ភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត។

នាយប៉ុស្តិ៍បានបញ្ជាក់ថា ក្រោយពីការសួរនាំជនសង្ស័យទាំងពីរ នៅវេលាម៉ោងប្រមាណ១០និង ៤០នាទីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ នេះ ខណៈដែលជនរងគ្រោះ កំពុងជិះម៉ូតូ តាមបណ្ដោយផ្លូវលំ ក្នុងបំណងមកផ្ទះ ស្រាប់តែពួកគេទាំងពីរនាក់ជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F-3082 ធ្វើសកម្មភាពឆក់កាបូបតែម្ដង តែមិនបានសម្រេច ព្រោះជនរងគ្រោះបានប្រទាញប្រទង់ជាមួយក្រុមចោរឆក់ទៅវិញទៅមក បណ្តាលឲ្យទាំងម្ចាស់កាបូប និងក្រុមចោរឆក់ ដួលម៉ូតូទាំងអស់គ្នា ហើយក្រោមចោរបានទុកម៉ូតូ ចោលរត់គេចខ្លួនរហូតដល់ទីលានចាក់ សម្រាមចាស់ ទើបប្រជាការពារ និងនគរបាលចាប់ខ្លួន បានទាំង២នាក់ យកមកកាន់ស្នាក់ការប៉ុស្តិ៍ភ្លាមៗតែម្តង។

លោក ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងសួរនាំ នៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ដើម្បីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ កសាងសំណុំរឿងទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី