កំសាន្ត ៖ រឿងដែលទាក់ទងទៅនឹងព្រៃជ្រៅដ៏អាថ៌កំបាំងមួយនេះនៅតែជាចង្ងល់ទៅកាន់មនុស្សជាច្រើនដោយមានរឿងជាច្រើខុសៗគ្នាបានកើតឡើង ប៉ុន្តែអ្វីដែលគេដឹងច្បាស់នោះគឺរឿងដែលជាប់ទាក់ទងជាមួយនឹងក្មេងប្រុសម្នាក់។

អ្នកដឹកនាំរឿង Black Full Moon បានសិក្សាស្រាវជ្រាវទាក់ទងជាមួយរឿងព្រៃមួយនោះក៏ដូចជារឿងក្មេងប្រុសមួយនោះហើយយកមកផលិតជាសាច់រឿងមួយនេះផ្ទាល់តែម្តង។ វាជារឿងដំណាលដែលមនុស្សនិយាយតៗគ្នាថាមានសិស្សសាលាមកបោះជំរុំហើយមានក្មេងប្រុសកាយរឹទ្ធម្នាក់បបួលក្មេងប្រុសម្នាក់ទៀតទៅចងក ហើយក៏មានរឿងជាច្រើនទៀតដែលបានកើតឡើងទៅលើពួកគេរហូតដល់បាត់បង់ជីវិតម្តងម្នាក់ៗ។ តាំងពីថ្ងៃនោះមកគ្មាននរណាម្នាក់ហ៊ានដើរចូលព្រៃនោះតែឯងទៀតទេ ព្រោះអ្នកភូមិដែលរស់នៅទីនោះបាននិយាយបន្ថែម ទៀតថា ពេលខ្លះគេក៏ឃើញខ្មោចរត់ចេញពីទឹកមកលើដីគោកក៏មាន ពេលខ្លះក៏មានក្មេងប្រុសរត់ទៅគោះទ្វារផ្ទះហើយសុំបាយហូបជាដើម។

និយាយពីរឿង Black Full Moon នេះវិញគឺមនុស្សមួយក្រុមដើរចូលទៅក្នុងព្រៃនោះដើម្បីថតជារឿងទុកដាក់បង្ហាញទស្សនិកជន ប៉ុន្តែដោយសារតែការធ្វេសប្រហែសបានធ្វើឲ្យពួកគេជួបរឿងដែលមិនគួរជួប។ដើម្បីដឹងច្បាស់ពីព្រៃមួយនោះ កុំភ្លេចមកទស្សនារឿង Black Full Moon ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited