ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសប្រទេសបារាំង ព្រឹកថ្ងៃអង្គារនេះ បានធ្វើការចាប់ឃាត់ខ្លួន ស្រ្តីក្រមុំវ័យ ១៨ឆ្នាំម្នាក់ ដែលរងនូវមន្ទិលសង្ស័យថាកំពុងតែរៀបចំផែនការវាយប្រហារភារវកម្ម នេះបើយោង តាមសេចក្តីរាយការណ៍សារព័ត៌មាន TASS ។

ប្រភពបន្តឲ្យដឹងថា ជនសង្ស័យដែលជាបុគ្គលបញ្ចប់ការសិក្សាថ្នាក់ខ្ពស់ ត្រូវបានចាប់ឃាត់ខ្លួននៅ ក្នុងទីក្រុង Creil តំបន់ Hauts-de-France ប្រទេសបារាំង។ មិនត្រឹមតែប៉ុណ្ណោះ ជនសង្ស័យរួបនេះ ក៏ត្រូវបានគេដាក់បន្ទុកសង្ស័យថាបានប្រាស្រ័យទាក់ទងតាមអនឡាញ ជាមួយនឹង ភារវករ មួយរូប ដែលមានឈ្មោះថា Rachid Kassim ខណៈភារវករម្នាក់នេះហើយ ដែលរងនូវការចោទប្រកាន់ថា បានវាយប្រហារភារវកម្ម ជាច្រើនលើកច្រើនសា នៅក្នុងប្រទេសបារាំង ។ ប្រភពបញ្ជាក់ឲ្យដឹងថា Kassim បានចូលក្រុមភារវករ នៅក្នុងប្រទេសស៊ីរី និង អ៊ីរ៉ាក់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ