CamNews

អត្តពលិកហែល​ទឹក​កម្ពុជា ២រូប ទទួល​បាន​សិទ្ធិ​អនុ​គ្រោះ​ចូល​រួម​ប្រកួត​កីឡា​អូឡាំ​ពិក នៅ​ប្រេស៊ីល

(ភ្នំពេញ)៖ កីឡាការិនីហែលទឹកកម្ពុជា ហែម ថុនវិទីនី និងកីឡាករ ពូ សុវិជ្ជា ត្រូវបានសហព័ន្ធកីឡាហែលទឹកអន្ដរជាតិ (FINA) ផ្ដល់​សិទ្ធិ​អនុ​គ្រោះ ឲ្យ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នៅទីក្រុង Rio ប្រទេស ប្រេស៊ីល ឆ្នាំ២០១៦ នេះបើយោងតាមការឲ្យ​ដឹង​ពី​លោក វ៉ាត់ ចំរើន អគ្គ​លេខា​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)។

អគ្គលេខាធិការខាងលើបានថ្លែងថា «ដោយសារសហព័ន្ធខ្មែរកីឡាហែលទឹក បានកំណត់ច្បាស់លាស់ពីលទ្ធផល អត្ត​លិក​ជម្រើស​ជាតិ និង​បញ្ជូន​ទៅ​សហ​ព័ន្ធ​កីឡា​ហែល​ទឹកអន្ដរជាតិ ទើប FINA សម្រេចផ្ដល់សិទ្ធិអនុគ្រោះ (Wild Card) ឲ្យ​កីឡាករ-កីឡាការិនី​កម្ពុជា ២​រូប​ទៅ​ចូល​រួម​ប្រកួត​អូឡាំពិក នៅប្រទេសប្រេស៊ីល» ។

លោកបានពន្យល់ទៀតថា សម្រាប់កីឡាហែលទឹកកម្ពុជាបច្ចុប្បន្ន នៅមិនទាន់មានសមត្ថភាពអាចចូលរួមប្រកួតជម្រុះកម្រិត​អាស៊ី​ដូច​​កញ្ញា ស៊ន សៀវម៉ី ដើម្បី​ដណ្ដើម​សិទ្ធិ​ចូល​រួម​ប្រកួតកីឡាអូឡាំពិកជាផ្លូវការនោះទេ ហេតុនេះហើយ ទើបយើងស្នើឲ្យមានការផ្ដល់​សិទ្ធិ​អនុ​គ្រោះ ក្នុង​ការ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ដែលមានរយៈពេល៤ឆ្នាំម្ដងនេះ ។

គួរបញ្ជាក់ផងដែរថា រយៈពេល ៦២ឆ្នាំមកហើយ អត្តពលិកកម្ពុជា នៅមិនទាន់ឆ្លងផុតវគ្គជម្រុះកីឡាអូឡាំពិកនោះទេ ប៉ុន្ដែទើបតែកាលពី​ពេល​ថ្មីៗ​កន្លង​ទៅ ដែល​កញ្ញា ស៊ន សៀវម៉ី បានបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រនេះ តាមរយៈការប្រកួតឈ្នះមេដាយមាស និង​សិទ្ធិ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក នៅ​ទី​ក្រុង Rio ប្រទេស​ប្រេ​ស៊ីល​ជា​ផ្លូវ​ការ បន្ទាប់ពីឆ្លង ផុតការប្រកួតជម្រុះកីឡាអូឡាំពិកប្រចាំទ្វីបអាស៊ី នៅប្រទេសហ្វីលីពីន ៕

កីឡាករ ពូ សុវិជ្ជា (ឆ្វេង) និងកីឡាការិនី ហែម ថុនវិទីនី

ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី