CamNews

Man United ជាប់ចំណាត់ថ្នាក់លេខ ១ កំពូលអ្នកចាយលុយច្រើនជាងគេ ហើយឥតប្រយោជន៍ ក្នុងទឹកដី Premier League

ព័ត៌មានកីឡា៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេថ្លោលទោសយ៉ាងខ្លាំងខ្លា ថាជាកំពូល​អ្នកចាយលុយច្រើនជាងគេដោយឥតប្រយោជន៍ ក្នុងទឹកដី Premier League នារយៈពេល ៣រដូវកាលចុង​ក្រោយនេះ ។

យោងតាមការស៊ើបអង្កេត របស់គេហទំព័រ Mirror បានបង្ហាញឲ្យដឹងថាក្លឹប Man United បានចាយ​លុយ​​អស់​ហូតដល់ទៅ ៥៦០ លានផោនក្នុងរយៈពេល ៣រដូវកាលចុងក្រោយ ដើម្បីទិញកីឡាករចូល ហើយទន្ទឹមនឹងការទិញចូលកីឡាករទាំងនោះ អត្ថប្រយោជន៍ដែលអាចត្រូវបានគេដឹង គឺ ក្លឹបអាចទាញបាន ៥០ ភាគ​រយ​នៃនាទី ដែលកីឡាករបានចូលប្រកួត​។

Man United រដូវកាលមុន ហ៊ានទិញចូលខ្សែប្រយុទ្ធពីក្លឹប Real Madrid ក្នុងតម្លៃដែលថ្លៃរហូតដល់ទៅ ៦០ លានផោន គឺកីឡាករ Angel Di Maria ប៉ុន្ដែមកទល់នឹងរដូវកាលថ្មីនេះ ក្លឹបបានសម្រេច​ចិត្ដលក់ ទៅឲ្យក្លឹប​របស់ប្រទេសបារាំង PSG វិញក្នុងតម្លៃខ្លួន ៤៤ លាផោន ។

ចំណែកក្នុងរដូវកាលថ្មី អត្រាក្លឹបដែលហ៊ានទិញកីឡាករមានតម្លៃខ្លួនខ្ពស់គឺ Manchester City ៥៣.៣ លានផោន, Liverpool ៥០.៤លានផោន, Arsenal ៣៤.៣លានផោន និង Chelsea ៣២.៩ លានផោន។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ mirror