ភ្នំពេញ៖ ក្រោយពីបានឈានជើង ចូលប្រឡូកនៅក្នុងវិស័យលិស្បៈ អស់រយៈពេលជាងពីរឆ្នាំមក
តារាចម្រៀងវ័យក្មេង មានអាយុទើបជាង២០ឆ្នាំ កញ្ញា ជិន ស្រីនុត បាននឹងកំពុងលេច មុខលេច
មាត់ នៅក្នុងអាជីពជាអ្នកសិល្បៈ តាមរយៈការច្រៀងក្នុង ផលិតកម្មក្នុងស្រុក និងការច្រៀងនៅ
ខាងក្រៅ ផលិតកម្មជាដើម។

ស្របពេលកេរ្តិ៍ឈ្មោះ កំពុងតែបោះជំហានដើរ ទៅមុខជាលំដាប់ ថ្មីៗនេះក៏មានព័ត៌មាន លេចឮ
មកថា តារាចម្រៀង មានដើមកំណើតចេញពីទឹកដី ខេត្តកំពង់ចាម កញ្ញា ជិន លីនី ហៅ ស្រីនុត
កំពុងតែមានទំនាក់ទំនងស្នេហាថ្មីថ្មោង ជាមួយបុរសអ្នកជំនួញក្នុងស្រុកមានទ្រព្យស្តុកម្នាក់ ។
មិនតែប៉ុណ្ណោះ បុរសម្នាក់នេះ ក៏មានបំណងជួយផ្គត់ផ្គង់ ដល់ជីវភាព ប្រចាំថ្ងៃរបស់នាងទៀតផង។

ផ្អែកតាមប្រភពខាងលើ បាននិយាយឲ្យដឹងថា បុរសដែលមានទំនាក់ទំនងស្នេហាជាមួយ ជិន ស្រី
នុត មានវ័យប្រហែលជាង៤០ឆ្នាំ ហើយក៏ជាអ្នក មានទ្រព្យសម្បត្តិច្រើនហូរហៀ។ ជាប្រចាំបុរស
ម្នាក់នេះតែងតែទាក់ទងមក ស្រីនុត ដោយបង្ហាញពីគោលបំណងក្នុងការជួយឧបត្ថម្ភ ដល់ការរស់
នៅរបស់នាង ដើម្បីឲ្យមានភាពហ៊ឺហារ។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា តើទំនាក់ទំនងស្នេហា រវាងតារាស្រីកញ្ញា ជិន
ស្រីនុត ជាមួយនឹងបុរសរស់នៅក្នុងស្រុក អាចឈានទៅដល់គោលដៅ នៃជីវិតអាពាហ៍ពិពាហ៍
ឬយ៉ាងណា នៅឡើយទេ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ គឺពេលនេះអ្នកទាំងពីរកំពុងតែព្យាយាម
ទំនាក់ទំនង ជាមួយគ្នាជាប្រចាំ។ មិនតែប៉ុណ្ណោះក៏ បានដឹងដែរថា បុរសម្នាក់នេះឧស្សាហ៍ យក
ឡានស៊េរីទំនើប ដឹកនាង ចុះឡើង ចេញក្រៅ ស្ទើររាល់យប់ ជាមួយគ្នាតែពីរនាក់ទៀតផង។

ជុំវិញព័ត៌មានលេចឮខាងលើនេះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ដើម្បីសុំការ
បំភ្លឺពីកញ្ញា ស្រីនុត បាននៅឡើយទេ នៅថ្ងៃនេះព្រោះលេខទូរស័ព្ទដែ លនាងធ្លាប់ប្រើ ទំនាក់ទំនង
មិនបាន។ ដូច្នេះគេហទំព័រ LookingTODAY និងព្យាយាមស្វែងរក ការបំភ្លឺពី ជិន ស្រីនុត នៅពេល
ក្រោយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល