សិង្ហបុរី ៖ បើយោងទៅតាមគេហទំព័រសារព័ត៌មានរបស់ប្រទេសនេះ បានចេញផ្សាយ
អោយដឹងថា មានយុវតីម្នាក់ បានអះអាងថា ខ្លួនមានវ័យ ២២ ឆ្នាំហើយ បានបង្ហោះរូប
ចូលទៅក្នុងគេហទំព័រសង្គម ក្នុងគោលបំណងដើម្បីធ្វើការលក់ខ្លួន។

គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍បានបន្ថែមអោយដឹងថា យុវតីរូបនោះ បានអះអាងថា ខ្លួន
មានវ័យ ២២ ឆ្នាំហើយ ខណៈពេលដែលនាងបានហៅខ្លួនឯងថា Calista ស្របពេលដែលនាងបាន
បង្ហោះរូប ក្នុងការឃោសនាបំរើសេវាកម្មផ្លូវភេទ ទៅក្នុងគេហទំព័រសង្គមសិង្ហបុរី (Sgadsonline.com)
ដោយនាងបានបញ្ជាក់ថា សេវានោះ យ៉ោងហោចណាស់ មានតម្លៃ $80 ក្នុងមួយ session ។

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបញ្ជាក់បន្ថែមថា ក៏មានការ Call ទាក់ទងទៅនឹងការ
ឃោសនានៅលើគេហទំព័រមួយនោះផងដែរ តែអ្វីដែលបានអោយដឹងនោះគឺថា មានបុរសម្នាក់បាន
លើកទូរស័ព្ទនោះនិយាយទៅវិញ ដោយបានបញ្ជាក់ថា លោកអ្នកអាចធ្វើការណាត់ជួប Calista បាន
ក្នុងអំឡុងម៉ោង ៣ រសៀល ប្រសិនណា បើមានការយល់ព្រមទាំងពីរភាគី។ តែបុរសដែលបានលើក
ទូរស័ព្ទនិយាយនោះ បែរជាខឹងច្រឡោតខ្លាំងទៅវិញ នៅពេលដែលមានការសាកសួរ ថាតើ នាង
មានអាយុ ២២ ឆ្នាំ ពិតប្រាកដមែនឬ?

ទាក់ទិននឹងបញ្ហាមួយនេះ បានបង្កអោយមាន មន្ទិលសង្ស័យដែលថា បុរសនោះបានយកក្មេងស្រី
ដែលមិនទាន់គ្រប់អាយុ មកបំរើសេវាកម្មផ្លូវភេទនេះ ។ គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក ក៏មាន
ការកាត់ទោសបុរសដល់ទៅ ៥១ នាក់ ចាប់តាំងពីដើមខែកុម្ភៈ ខណៈពេលដែលពួកគេបានរួមភេទជា
មួយនឹងក្មេងស្រីដែលមិនទាន់គ្រប់អាយុ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ digitalone