(ម៉ិចស៊ីកូ)៖ គួរឲ្យអាសូរណាស់ នៅពេលប្តីប្រពន្ធវ័យចំណាស់មួយគូ រស់នៅរដ្ឋតិចសាស់ បានបាត់បង់ជីវិត ដោយនឹកស្មានមិនដល់ ខណៈដែលពួកគាត់នាំគ្នាដើរកំសាន្ត ដើម្បីប្រារព្ធពិធីរំឭកខួបអាពាហ៍ពិពាហ៍ លើកទី៦៦របស់ខ្លួន។

នៅថ្ងៃកើតហេតុ លោកតា Richard និងលោកយាយ Nancy Culpepper កំពុងដើរតាមបណ្តោយឆ្នេរខ្សាច់ នៅ Cabo San Lucas ប្រទេសម៉ិកស៊ិចកូ ស្រាប់តែមានរលកខ្យល់ ព្យុះបក់បោកខ្លាំង ហើយកម្លាំងរលកយក្ស បានអូសទាញពួកគាត់ចូលសមុទ្រ ទម្រាំក្រុមសង្គ្រោះមកដល់ លោកតានិងលោកយាយ បានបាត់បង់ជីវិតទៅហើយ។

លោកតា Richard អាយុ៨៦ឆ្នាំ និងលោកយាយ Nancy អាយុ៨៣ឆ្នាំ បានជួបស្រឡាញ់គ្នា នៅពេលរៀននៅវិទ្យាល័យ Thomas Jefferson នៅឯ San Antonio ហើយក៏បានរៀបការ នៅពេលលោកយាយ មានអាយុ១៧ឆ្នាំ។ រីឯលោកតាមានអាយុ ២០ឆ្នាំ នៅពេលនោះ តែសម្រាប់ជីវិតចុងក្រោយនេះ អ្នកទាំងពីរកំពុងយក ពេលវេលាប្រារព្ធពិធីរំឭកខួប អាពាហ៍ពិពាហ៍លើកទី៦៦របស់ខ្លួន ដោយមិនស្មានថា មានរឿងអកុសលកើតឡើង បែបនេះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង