តើលោកអ្នកជួបនូវបញ្ហាស្បែកបបូរមាត់ស្ងួត និងមានពណ៌ក្រម៉ៅមែនទេ? ពេលនេះសុំ
កុំបារម្មណ៍ធ្វើអីគ្រាន់តែធ្វើតាមការណែនាំតាមវិធីងាយៗមួយចំនួនខាងក្រោម នោះលោក
អ្នកនឹងទទួលបានមកវិញនូវបបូរមាត់ដ៏ស្រស់ស្អាត លែងមានបញ្ហាដូចមុនទៀតហើយ ។
តើវិធីងាយៗមានអ្វីខ្លះ? តាមដានជាមួយយើងខ្ញុំដូចតទៅ ៖
បើអ្នកមានស្បែកបបូរមាត់ស្ងួត បែកព្រុយ សាកប្រើចេលប៉េត្រូលៀម (Petroleum Gel)
លាបលើបបូរមាត់មុនចូលគេង ហើយដុសធ្មេញពេលព្រឹក ត្រូវយកច្រាសដុសធ្មេញខាត់
ស្រាលៗលើបបូរមាត់ផង ដើម្បីកម្ចាត់កោសិកាចាស់ចេញមុននឹងលាបបំប៉នជាថ្មី ។ ក្នុង
អំឡុងពេលថ្ងៃគួរប្រើក្រែមរលោងលាបថែស្បែកបន្ថែម ពេលមានអារម្មណ៍ថាស្ងួត ។ ចំ
ណែកបញ្ហាបបូរមាត់ ពណ៌ក្រម៉ៅអាចមានមូលហេតុច្រើនយ៉ាងទាំងការលាបក្រែម ហើយ
លាងសម្អាតមិនអស់ដោយសារតែមិនបានប្រើផលិតផលលាងសម្អាតគ្រឿងសម្អាង
(Make-Up Remover) ឬអាការស្ងួតបែកព្រុយយូរ ដែលធ្វើឲ្យកោសិកាស្បែកប្រែពណ៌ ។
យកល្អគួរកែខៃបញ្ហាស្បែកបបូរមាត់ស្ងួតជាមុន ទើបធ្វើឲ្យបញ្ហាបបូរមាត់ក្រម៉ៅបានប្រ
សើរឡើង ៕
(ប្រភពពី បុរីប៉ុស្តិ៍)