CamNews

ចន ច័ន្ទលក្ខិណា ប្រាប់​ពី​ទំហំ​ចិត្ត គិត​ពី​អនាគត​វែង​ឆ្ងាយ​របស់​កូន

ភ្នំពេញ៖ តារាស្រីរាងខ្ពស់ស្រឡះ និងជាតារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា គឺជាតារាស្រីមួយដួង ដែលពើបប្រទះរឿងអាស្រូវ មិនចេះចប់ មិនចេះហើយ រយៈពេលជិត២ឆ្នាំមកនេះ ។ ជាក់ស្ដែងនៅពេលថ្មីៗនេះ នាងក៏បានរងនូវការរិះគន់ថ្មីមួយទៀត ក្រោយពីនាងបង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសពោះម៉ាយ ដោយមានទស្សនិក ជនខ្លះ បានធ្វើការចោទប្រកាន់នាងថា គិតតែរឿងស្នេហា មិនគិតខ្វល់ខ្វាយពីកូនស្រី ។

ក្រោយពីអ្នកមេម៉ាយ ចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានទទួលរងព្រនង់ នៃការរិះគន់ នាងបានចេញ មុខបកស្រាយ និងទម្លាយពីអាថ៌កំបាំង ក្នុងចិត្តនាងដោយរំឭកពីអតីតកាល និងទំហំចិត្ត របស់នាងថា «សូមឆ្លើយ ទៅអ្នក ដែលនិយាយថា ខ្ញុំសុខចិត្តបោះបង់កូន. រយៈពេលប៉ុន្មានឆ្នាំ ក្រោយរៀបការ បានខ្ញុំសម្រេចចិត្តមានកូន? គឺ១០ឆ្នាំ សួរថា ហេតុអី? ១០ឆ្នាំតើយើងសន្សំបានអ្វីខ្លះ គិតអ្វីខ្លះពីកំណើតនៃជីវិតមួយ ដែលកើតចេញពីយើង ? តើយើងត្រៀម លក្ខណៈអ្វីខ្លះ សម្រាប់ទទួលខុសត្រូវ លើជីវិតគេ?»។

នៅក្នុងនោះ តារាស្រីរូបនេះ បានរៀបរាប់ពីទំហំចិត្ត ដែលស្រលាញ់ និងគិតពីអនាគតកូនស្រី របស់ខ្លួនទៀតថា «សម្រាប់ខ្ញុំ គឺគិតពីការស្វែងរកសាលាល្អ និងប្រាក់សន្សំសម្រាប់បញ្ជូនកូនទៅរៀននៅក្រៅប្រទេសតាំងពីគេមិន ទាន់កើត! ការមានកូនមិនមែនដើម្បីតែព្រោះស្រលាញ់ក្មេង បំបាត់ភាពអផ្សុក ចងចិត្តប្តី ឬក៏មានកូនដោយចៃដន្យ ឡើយ បើមិនមានផែនការជីវិត យើងមិនអាចរៀបចំអនាគតគេបានឡើយ! រឿងអីដែលខ្ញុំបោះបង់កូនងាយៗ»។

ជាការពិតសម្រាប់ទឹកចិត្តម្តាយគ្រប់រូបគ្មានម្តាយណា ដែលមិនស្រលាញ់កូនរបស់ខ្លួនឡើយ ហើយសូម្បីតែជីវិត ជាអ្នកសិល្បៈដូចជា តារាសម្តែង និងជាពិធីការិនី អ្នកនាង ចន ច័ន្ទលក្ខិណា ក៏មានបេះដូងស្រលាញ់កូនមិនចាញ់ មនុស្សធម្មតាដែរ បើទោះជានាងបានដើរដល់ ផ្លូវបំបែកជាមួយ អតីតស្វាមី លោក យុត្ថារ៉ា ឆានី ក៏ដោយចុះ ។

យ៉ាងណាក្ដី ការបង្ហាញទឹកចិត្តស្រឡាញ់កូន របស់តារាសម្ដែង ចន ច័ន្ទលក្ខិណា នៅពេលនេះ គឺជាការឆ្លើយតប ទៅនឹងសម្លេងរិះគន់ មួយចំនួនថា នាងគិតតែរឿងស្នេហា ស្រវាប្រុសថ្មី ភ្លេចគិតពីតំណក់ឈាមខ្លួនឯងដែលកំពុង តែរស់នៅជាមួយឪពុក ហាក់បាត់ភាពកក់ក្ដៅ ។ ប៉ុន្តែទោះបីជា ចន ច័ន្ទលក្ខិណា ខំបង្ហាញពីទំហំនៃក្ដីស្រឡាញ់ ជាហូរហែក្ដី ចំពោះកូនយ៉ាងណាក្ដី តែកូនស្រីនាង ត្រូវបានតុលាការកាត់សេចក្ដី ប្រគល់ទៅឲ្យឪពុកជាអ្នកចិញ្ចឹម រួចទៅហើយ ដូចនេះការជួមមុខកូន ការផ្ដល់ភាពកក់ក្ដៅឲ្យកូន ក៏ពុំមានពេលវេលាគ្រប់គ្រាន់នោះដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល