ព័ត៌មានអន្តរជាតិ ៖ អំឡុងថ្ងៃអាទិត្យ ទី ១៧ ឧសភា ២០១៥ កន្លងទៅនេះ នាយក រដ្ឋមន្រ្តី ប្រទេស នេប៉ាល់ បានអំពាវនាវ ដង្ហោយហៅរកជំនួយ ប្រមាណ ២ ពាន់លានដុល្លារ សម្រាប់ ស្តាប្រទេសជាតិ ឡើងវិញ ក្រោយរងគ្រោះ យ៉ាងដំណំ ពីការវាយប្រហារ គ្រោះធម្មជាតិ រញ្ជួយដី ២ ដង ក្នុងរយៈពេល ត្រឹមតែ ៣ សប្តាហ៍ បណ្តាលអោយមនុស្សរាប់ពាន់នាក់ស្លាប់បាត់បង់ជីវិត ខណៈ ហេដ្ឋារចនាសម្ព័ន្ធ ទូទាំងប្រទេស រងនូវការខូចខាត ។

គួររំឮកថា កាលពីថ្ងៃទី ២៥ មេសា កន្លងទៅ គ្រោះរញ្ជួយដ៏ដ៏មាន ឥទ្ធិពល ៧,៨ រ៉ិចទ័រ បានវាយប្រ ហារទៅលើប្រទេសនេះ យ៉ាងសាហាវ ខណៈមានការបញ្ជាក់បានថា ជាគ្រោះថ្នាក់ អាក្រក់បំផុត ក្នុង ទំព័រប្រវត្តិសាស្រ្ត ៨០ ឆ្នាំមកនេះ ដោយបានសម្លាប់មនុស្សច្រើនជាង ៨៥០០ នាក់ និងបានបំផ្លាញ ផ្ទះប្រជាជន ជាងកន្លះលាននាក់ ។ ក្នុងរយៈពេលដ៏ខ្លី ប៉ុន្មាន សប្តាហ៍ បន្ទាប់ គ្រោះ រញ្ជួយដីកម្លាំង ខ្លាំងមួយផ្សេងទៀត បានបង្ហាញវត្តមានឡើងជាលើកទី ២ ដោយ បានបណ្តាលអោយមានគ្រោះ រញ្ជួយដី និងសម្លាប់ច្រើនរយនាក់ផ្សេងទៀត ។

នាយករដ្ឋមន្រ្តីចាំផ្ទះ នេប៉ាល់ Sushil Koirala បច្ចុប្បន្នភាព កំពុង ទទួលរងនូវ ការរិះគន់ ពាក់ព័ន្ធទៅ នឹងល្បឿននៃការឆ្លើយតបទៅនឹងគ្រោះថ្នាក់លើកនេះ ខណៈរដ្ឋបាលថ្នាក់ជាតិ បានសម្រេច ចេញនូវ មូលនិធីស្តារលទ្ធភាពឡើងវិញ ក៏ដូចជា ស្តារប្រទេសឡើងវិញ ខណៈ ជម្រុញអោយ អ្នកផ្តល់ជំនួយ ចេញសកម្មភាពសង្គ្រោះជាបន្ទាន់ ។

អ្វីដែលជាគោលដៅ នោះគឺ កំណត់អោយបាននូវកញ្ចប់ ថវិកា ២ ពាន់លានដុល្លារ ។ រដ្ឋាភិបាលបាន ត្រៀមកញ្ជប់ថវិការ ២ ពាន់លានដុល្លារ ជាប្រាក់មូលនិធិ ពីកាស្នើសុំទៅលើបណ្តាប្រទេសជាមិត្តផ្តល់ ជាជំនួយ ក៏ដូចជា ស្ថាប័នឯកជន ក្នុងគោលបំណង ធ្វើការចែករំលែកមនុស្សធម៌ ដល់ បណ្តាជនរង គ្រោះ។ ការស្តារលទ្ធភាពឡើងវិញ ក៏ដូចជា ស្តារប្រទេសជាតិឡើងវិញ គឺជា វិស័យ អទិភាព ហើយ ពួកយើងសង្ឃឹមយ៉ាងមុតមាំអោយដឹងថា បណ្តាប្រទេសជាមិត្តយើងខ្ញុំ និងផ្តល់ជាជំនួយដោយពេញ ចិត្តពេញថ្លើមជាក់ជាមិនខាន ។ របាយការណ៍ បញ្ជាក់អោយដឹងថា ៖ ច្រើនជាង ២០ ប្រទេស បាន ចូលរួម ក្នុងបេសកម្ម នៃលទ្ធភាព ផ្តល់ជាជំនួយ ចាប់តាំង ពី មានគ្រោះថ្នាក់ ធម្មជាតិ លើកដំបូង ដោយបានបញ្ជូនក្រុមការងារជួយសង្គ្រោះ ទៅស្វែងរក មនុស្ស ដែល អាចមានឱកាសរស់រានមាន ជីវិត ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA